ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​! ឮ​ថា គ្រោង​នឹង​បង្កើត​ព្រះ​ច័ន្ទ​សិប្បនិម្មិត​ដើម្បី​បំភ្លឺ​ក្រុង

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ក្រុង​ចឹ​ង​ទូ គ្រោង​នឹង​បង្កើត​ព្រះ​ច័ន្ទ​សិប្បនិម្មិត ដើម្បី​ជួយ​បំភ្លឺ​ទីក្រុង ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​។ គម្រោង​ប្រើប្រាស់​ផ្កាយ​រណប​បំភ្លឺ​នៅ​ពេល​យប់…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ក្រុង​ចឹ​ង​ទូ គ្រោង​នឹង​បង្កើត​ព្រះ​ច័ន្ទ​សិប្បនិម្មិត ដើម្បី​ជួយ​បំភ្លឺ​ទីក្រុង ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​។

គម្រោង​ប្រើប្រាស់​ផ្កាយ​រណប​បំភ្លឺ​នៅ​ពេល​យប់ នឹង​បង្ហោះ​ទៅ​លើ​អាកាស​ឲ្យ​ភ្លឺ​ជាង​ព្រះ​ច័ន្ទ​ធម្មតា​ដល់​ទៅ​៨​ដង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ People’s Daily​។ ព្រះ​ច័ន្ទ​ក្លែងក្លាយ​នេះ នឹង​អាច​បំភ្លឺ​ផ្ទៃដី​ខាងក្រោម​ក្នុង​រង្វង់​អង្កត់ផ្ចិត​ពី​១០​ទៅ​៨០​គីឡូម៉ែត្រ ដែល​និយាយ​ឲ្យ​ចំ​ទៅ​គឺ​សម្រាប់​ទីក្រុង​ចឹ​ង​ទូ​ទាំង​មូល​។

ជាមួយនឹង​ការ​បំភ្លឺ​ជា​រៀង​រាល់​យប់ ទីក្រុង​ទាំងមូល​អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​យ៉ាងច្រើន​។ គំនិត​ក្នុង​ការ​បង្កើត​វា​ឡើង គឺ​ចាប់ផ្តើម​ពី​លោក Wu Chunfeng ដែល​ជានា​យក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អាកាស និង​បច្ចេកវិទ្យា​មីក្រូ​អេ​ឡិច​ត្រូ​និ​ច របស់​ទីក្រុង​ចឹ​ង​ទូ​។ លោក​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «​ការ​បង្កើត​ថ្មី​និង​សហគ្រិនភាព​» ថា ក្រុមការងារ​របស់​លោក​កំពុង​អភិវឌ្ឍ​ព្រះ​ច័ន្ទ​សិប្បនិម្មិត​ជា​ច្រើន​ឆ្នាំ ហើយ​អាច​នឹង​ចេញ​មុខជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០​។

មាន​មតិ​ខ្លះ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ តែ​ខាង​ក្រុមការងារ​ប្រាប់​ថា វា​មិន​អាច​នោះ​ទេ ព្រោះតែ​ពន្លឺ​របស់​វាស្រ​ដៀង​ទៅ​នឹង​កម្ទេច​ភ្លឺ​តូច​ៗ​ប្រមូលផ្តុំ​គ្នា​។ គេ​នៅ​មិន​ទាន់​ច្បាស់​ថា ការងារ​មួយ​នេះ​ត្រូវ​បាន​យល់ព្រម​ឲ្យ​យក​ជា​ការ​បាន​នៅឡើយ​ទេ តែ​គេ​នៅ​មាន​សង្ឃឹម​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ