ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​គួរ​យល់ចិត្ត​ស្វាមី​ក្នុង​ដំណាក់កាល​៣​នេះ ទើប​មិន​រក​ក្រៅ

5 ឆ្នាំ មុន

ដំណាក់​កាលដែល​អ្នក​គួរតែ​យល់ចិត្ត​ស្វាមី ទើប​អាច​រក្សា​ចិត្ត​គេ​ជាប់ ។ តើ​មាន​អ្វី​ខ្លះទៅ? 1.​ក្នុង​នាម​ជា​ភរិយា​ម្នាក់ អ្នក​គួរតែ​ចេះ​យល់ចិត្ត​ស្វាមី​អ្នក​ពេល​ដែល​គេ​ត្រឡប់​មក​ផ្ទះ​វិញ ។ ក្នុង​កន្លែង​ការងារ​ប្តី​អ្នក​អាច​រង​សម្ពាធ​ច្រើន ដោយ​មិន​ប្រាប់​អ្នក​ឡើយ ក្រោយ​ត្រឡប់​មក​វិញ…

ដំណាក់​កាលដែល​អ្នក​គួរតែ​យល់ចិត្ត​ស្វាមី ទើប​អាច​រក្សា​ចិត្ត​គេ​ជាប់ ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​ក្នុង​នាម​ជា​ភរិយា​ម្នាក់ អ្នក​គួរតែ​ចេះ​យល់ចិត្ត​ស្វាមី​អ្នក​ពេល​ដែល​គេ​ត្រឡប់​មក​ផ្ទះ​វិញ ។ ក្នុង​កន្លែង​ការងារ​ប្តី​អ្នក​អាច​រង​សម្ពាធ​ច្រើន ដោយ​មិន​ប្រាប់​អ្នក​ឡើយ ក្រោយ​ត្រឡប់​មក​វិញ ព្រោះ​ខ្លាច​អ្នក​បារម្ភ ។ ដូចនេះ​មិន​ថា​អ្នក​មិន​សប្បាយចិត្ត​បែប​ណា​ទេ អ្នក​គួរតែ​ផ្តល់​ស្នាមញញឹម​មួយ​ដល់​គេ ក្រោយ​ពេល​ដែល​គេ​មក​ដល់​ក្នុងផ្ទះ ។

2.​អ្នក​គួរតែ​ផ្តល់​អារម្មណ៍​សុវត្ថិភាព​ដល់​ស្វាមី ដូច​ជា​ផ្តល់​ដល់​អ្នក​ដូច​គ្នា ដោយ​អ្នក​អាច​បញ្ចេញ​ជា​សកម្មភាព​ថា ចិត្ត​អ្នកមាន​តែ​លើ​គ្រួសារ​មួយ​នេះ​ទេ ហើយ​អ្នក​ហ៊ាន​រួមសុខ​រួមទុក្ខ​ជាមួយ​គេ ។ ការ​ធ្វើ​បែប​នេះ ទើប​អាច​ចាប់ចិត្ត​ប្តី​អ្នក​បាន​ជាប់​។

3.​នៅ​ពេល​ដែល​ឃើញ​ស្វាមី​មិន​និយាយ​អ្វី​សោះ ហើយ​អង្គុយតែ​ម្នាក់ឯង​កំពុង​តែ​ស្មុគស្មាញ​នឹង​រឿង​អ្វីមួយ អ្នក​គួរតែ​លើក​ទឹក​ឲ្យ​គេ​ញ៉ាំ ដើម្បី​ឲ្យ​គេ​មានចិត្ត​ត្រជាក់ ហើយ​អាច​គិត​ចេញ​ដំណោះស្រាយ ។

ដូចនេះ​អ្នក​គួរតែ​ចេះ​យល់ចិត្ត​ស្វាមី​ក្នុង​ដំណាក់កាល​៣​នេះ ទើប​អាច​ចាប់ចិត្ត​គេ​បាន​ជាប់ មិន​ហោះ​ចេញ​ក្រៅ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ