ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​!​មនុស្ស​៣​នាក់​…​ម្នាក់ៗឡើងសុទ្ធតែឈាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​០៣​នាក់​រង​របួសធ្ងន់ និង​ស្រាល ដែល​សាច់ញាតិ​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​០៣​នាក់​រង​របួសធ្ងន់ និង​ស្រាល ដែល​សាច់ញាតិ​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ 3C- 3110PP បើកបរ​ដោយ​ឈ្មោះ ង៉ែត សុខ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស មុខរបរ មិន​ពិតប្រាកដ ។ អ្នកបើកបរ​ម៉ូតូ ម៉ាក​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ខាត់ តួ ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែ រស់នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស មុខរបរ​កសិករ រង​របួសធ្ងន់​បាក់ជើង​ស្តាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រង​របួស​បែកក្បាល​ផ្នែក​ខាងស្តាំ ។

ក្រោយ​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​ស្រុក​កូន​មុំ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។ ហើយ​វត្ថុ​តាង​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​កូន​មុំ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ សមត្ថកិច្ច​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ខាងលើ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឱ្យ​បុក​ពេញទំហឹង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ