ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ​ពិតជា​មិនធម្មតា​ឡើយ​…​ស្លា.ប់​មនុស្ស​ក្នុង​ថ្ងៃ​តែ​មួយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណីរ​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​កន្លែង​ផ្សេង​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ម្នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា…

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណីរ​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​កន្លែង​ផ្សេង​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ម្នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​មួយ​បាន​កើតឡើង​វេលា​ម៉ោង​១៥​រសៀល​នៅ​លើ​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួស​យ៉ាងធ្ងន់ធ្ងរ ។ រថយន្ដ​ម៉ាក​កាម​រី ពណ៌​កណ្តុរល្មេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-0047 ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ទាំង​កម្រោល ដែល​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បែកក្បាល​ហូរ​ឈាម​និង​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ផ្លូវ ។

ចំណែក​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​ទុក​រថយន្ដ​ចោល​នៅ​ទីនោះ​គេចខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន លឿម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​ក្រពើ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២ កើតឡើង​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ នៅ​ចម្ងាយ​ពី​មណ្ឌល​សុខភាព​ព្រែក​ត្នោត ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​គោ​យន្ដ​ពីក្រោយ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​២០១៩ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​កន្លែង​កើតហេតុ ត្រង់​ចំណុច​ផ្លូវ​កោង​បាន​បុក​ពីក្រោយ​គោ​យន្ដ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​គោ​យន្ដ​ឃើញ​សភាព​ការ​បែប​នេះ​បន្ថែម​ល្បឿន​រក​កន្លែង​លាក់ខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហារី ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្ដុក​ជុំ ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង ។ ជន​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត សាកសព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​គោ​យន្ដ និង​រថយន្ដ​ដែល​បង្ក​គ្រោះថ្នាក់​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ