ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដោះខ្លួន​របស់​តារាពី​រឿងអាស្រូវ​ផ្លូវភេទ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រឿងអាស្រូវ​ទាំងឡាយ​ក្នុង​ពិភព​សិល្បៈ​នៅ​មិន​អាច​លៀង​ជ្រះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ក្នុង​ពេល​ដែល​រឿង​អាម៉ាស់​ដែល​ថា​មាន​តារា​ខ្លះ​ហ៊ាន​លះបង់​ខ្លួនប្រាណ​ដើម្បី​ប្តូរ​មក​វិញ​នូវ​ភាព​ល្បី​ឈ្មោះ និង​ភាព​ហ៊ឺហា​នៅ​ក្នុង​ជីវិត ។ ទោះបីជា​យ៉ាងណា​ក្តី​មាន​តារា​មួយ​ចំនួន​គេច​ផុត​ពី​រឿង​នេះ ដោយ​ពួក​គេ​បាន​តាំងចិត្ត​យក​ភាព​ថ្លៃថ្នូរ​ជា​ធំ ។ ការ​តាំងចិត្ត​ប្រកាន់​ភាព​ថ្នៃ​ថ្នូរ​របស់​អ្នកសិល្បៈ ម្នាក់​ៗ​គឺជា​ដំណោះស្រាយ​មួយ​ដ៏​សំខាន់…

រាជធានី​ភ្នំពេញ​៖ រឿងអាស្រូវ​ទាំងឡាយ​ក្នុង​ពិភព​សិល្បៈ​នៅ​មិន​អាច​លៀង​ជ្រះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ក្នុង​ពេល​ដែល​រឿង​អាម៉ាស់​ដែល​ថា​មាន​តារា​ខ្លះ​ហ៊ាន​លះបង់​ខ្លួនប្រាណ​ដើម្បី​ប្តូរ​មក​វិញ​នូវ​ភាព​ល្បី​ឈ្មោះ និង​ភាព​ហ៊ឺហា​នៅ​ក្នុង​ជីវិត ។ ទោះបីជា​យ៉ាងណា​ក្តី​មាន​តារា​មួយ​ចំនួន​គេច​ផុត​ពី​រឿង​នេះ ដោយ​ពួក​គេ​បាន​តាំងចិត្ត​យក​ភាព​ថ្លៃថ្នូរ​ជា​ធំ ។

ការ​តាំងចិត្ត​ប្រកាន់​ភាព​ថ្នៃ​ថ្នូរ​របស់​អ្នកសិល្បៈ ម្នាក់​ៗ​គឺជា​ដំណោះស្រាយ​មួយ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពួក​គេ​អាច​គេច​ផុត​ពី​រឿងអាស្រូវ​ផ្លូវភេទ បើ​ទោះបីជា​រង​ការ​ទាក់ទាញ​ពី​បុរស​មានទ្រព្យ និង​អ្នកដឹកនាំ​សម្តែង​ក៏​ដោយ ។ ការ​គេចវេះ និង​ការ​តាំងចិត្ត​នេះ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ផង​ដែរ​សម្រាប់​តារា​ទាំងនោះ ក្នុង​ពេល​ដែល​ពួក​គេ​រង​សម្ពាធ និង​ការ​គម្រាម​ពី​បុរស​មាន​អំណាច និង​សម្បូរ​ទ្រព្យ​ខ្លះ (​វា​មិន​ទាំង​អស់នោះ​ទេ​)​។

ជា​ការ​កត់សម្គាល់​ករណី​របស់​តារាចម្រៀង​កញ្ញា​ទូច ស៊ុន​និ​ច និង​កញ្ញា​ពៅ បញ្ញា​ពេជ្រ និង​តារា​មួយ​ចំនួន​ទៀត​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា ការ​លប​វាយប្រហារ​លើ​ពួក​នាង គឺ​អាច​ជាប់​ទាក់ទង​ការ​មិន​ព្រម​ទទួល​យក​​ស្នេហា និង​ការ​ទទួលយក​ស្នេហា​ពី​បុរស​ដែល​មាន​អំណាច និង​មាន​ទ្រព្យធន​ដែល​មាន​ប្រពន្ធ​កូន​រួច​ហើយ​។ ករណី​នេះ​បាន​ក្លាយជា​ប្រធានបទ និង​មេរៀន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​សម្រាប់​តារា​ផ្សេង​ទៀត​សម្រាប់​​ទុកជា​មេរៀន និង​បទ​ពិសោធន៍ ។ ករណី​នេះ​អាច​ទាញ​យក​នូវ​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​តារា​ផ្សេង​ទៀត​ហាក់​មិន​ហ៊ាន​ប្រកែក ឬ​ក៏​មិន​ទទួលយក​ស្នេហា​ពី​ប្រភេទ​បុរស​បែប​នោះ​ឡើយ ព្រោះ​អាច​នឹង​មានរឿង​កើតឡើង​ដល់​ខ្លួន​ដែរ តែ​វា​ក៏​មិន​ប្រាកដ​ថា​បុរស​ទាំងនោះ​ជា​ប្រភព​គ្រោះថ្នាក់​ដែរ​ព្រោះ​វា​គ្មាន​ភស្តុ​តាង​អ្វី​ទេ ។

រឿងអាស្រូវ​ស្នេហា​នេះ​វា​អាច​នឹង​មិនមែន​កើតឡើង​សម្រាប់​តារា​គ្រប់​រូប​ឡើយ ពោល​មាន​តារា​ជា​ច្រើន​បាន​តាំងចិត្ត​មិន​ទទួលយក​ការ​ដោះ​ដូរ​ខ្លួន​ដើម្បី​ភាព​ហ៊ឺហា និង​ភាព​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​ឡើយ ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​កញ្ញា​អេ​នី ហ្សា​ម ធ្លាប់​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «មិន​ប្រាកដ​ថា​លុយ​អាច​ទិញ​សេចក្តីសុខ​បាន​ទេ តែបើ​ដូរ​ការ​សប្បាយ​បាន​ជឿ មនុស្ស​មាន​លុយ​អាច​ដូរ​ការ​សប្បាយ​បាន អាច​ទិញ​មនុស្ស​ស្រី​មក​កំដរ​បាន តែ​មិន​អាច​ទិញ​ចិត្ត​បេះដូង​គេ​បាន​ទេ បើ​ចង់បាន​ត្រឹម​ស្រួល​យក​ចុះ ព្រោះ​អ្នកមាន​មួយ​ចំនួន​អាង​ខ្លួន​មាន​លុយ​ចង់​ទិញ​ស្រី​មួយ​ណា​ក៏​បាន ឲ្យ​តែ​គេ​អ្នក​ចង់បាន​លុយ មិន​ខ្វះ​ទេ ព្រោះ​សម័យនេះ​brand brand អ៊ីចឹង​មនុស្ស​ត្រូវការ​លុយ​ខ្លាំង​ណាស់ បើ​មិន​រកស៊ី​អី​ផង​មាន​តែ​យក​ខ្លួន​ដូរ​លុយ​ហ្នឹងឯង​បាន​មាន​លុយ ព្រោះ​សម័យនេះ​អ្នក​មានបាន​គេ​រាប់ ។ អ៊ីចឹង ម្នាក់​ៗ​សុខចិត្ត​លះបង់​ខ្លួន ដើម្បី​លុយ យក​បាន​ត្រឹម​ខ្លួន​ហ្នឹង​ទៅ ។ ខ្ពើម​! ខ្ញុំ​រស់នៅ​បែប​ខ្ញុំ​តទៅ​ទៀត​ទៅ ពី​មុន​រស់​យ៉ាងម៉េច​ឥឡូវ​ក៏​រស់​បាន​ដែរ​»​។

ចំណែក​តារាចម្រៀង​វ័យក្មេង​ស្រស់​ស្អាត​កញ្ញា​រា​ប៊ី ក៏​បាន​អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា «​ទោះ​មាន​លុយ​ច្រើន​យ៉ាងណា តែ​មិន​ស្នេហា​តា​តា​ជា​ដាច់ខាត »​។

ដោយឡែក​នារី​វ័យក្មេង​មួយ​រូប​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Mey ក៏​បាន​ទម្លាយ​អាថ៌​កំបាំង​ពី​អ្នកដឹកនាំ​សម្តែង​មួយ​រូប​បាន​ឆាត​សុំ​នាង​គេង​ជាមួយ ជា​ថ្នូរ​នឹង​ការ​ថត​ស្ប៉ត​ពាណិជ​កម្ម និង​សម្តែង​MV ឲ្យ​ល្បីល្បាញ​។ ជា​ការ​ឆ្លើយ​តប​នាង​បាន​អះអាង​ទៅ​វិញ​ថា «​ថត sport and Mv ហ្នឹង​អត់​ខ្វះ​អ្នក​ហៅ​ខ្ញុំ​ទៅ​ថត​ទេ គេ​ហៅ​ខ្ញុំ​ទៅ​ថត​ដោយ​អត់​អស់​ខ្លួន​ទៀត ខ្ញុំ​អត់​ចង់​ល្បី​ទេ ខ្ញុំ​ធ្វើ​តែ ធម្មតា​ៗ​ក៏​មានមុខ​ដែរ ។ ជួយ​ឲ្យ​ខ្លួនឯង​ល្បី​សិន​ទៅ តារា​សណ្តែកដី​ឬ​ទាល់តែ​បាន​ដេក​ទើបបាន​ល្បីឈ្មោះ​បាន​ធ្វើ​តារា !»​។

ជុំវិញ​រឿង​នេះ​ពិធីករ​ទូរទស្សន៍​CTN លោក អុ​ឹ​ង រ​ដ្ឋា ហៅ​ទុ​យ ក៏​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ទទួលស្គាល់​ថា មាន​ពិត ហើយ​លោក​ជឿ​ក្នុង​សង្គម​សិល្បៈ ។ «​គួរតែ​បញ្ឈប់​ការ​ដោះ​ដូរ​បែប​នេះ​ពិតជា​គួរ​ឲ្យ​ថោកទាប​មែន​»​។

ចំណែក​លោក​តាន់ គឹ​ន​សួរ បាន​បង្ហោះ​សារ​ថ្កោលទោស​ចំពោះ​រឿងអាស្រូវ​ដែល​បាន​កើតឡើង​នេះ​ផង​ដែរ​ថា​«​សំបូរ​ពួក​អា​ឆ្កែ​អស់នេះ​ម្ល៉េះ វា​កំពុង​តែ​យក​សិល្បៈ​មក​ជាន់ឈ្លី​ហើយ ។ ជួយ​ប្រាប់​បន្តិច​បាន​ទេ​ថា អានេះ​​វា​នៅ​ផលិតកម្ម​ណា​ដែរ រកមុខ​ពួក​អស់នេះ​យូរហើយ​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ