ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ពី ប្រទេស​បារាំង​ថា លោក​នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​នៅ​ពេល​ឆាប់​ៗ​នេះ គឺ​នៅ​ឆ្នាំ​២០១៩ ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ពី ប្រទេស​បារាំង​ថា លោក​នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​នៅ​ពេល​ឆាប់​ៗ​នេះ គឺ​នៅ​ឆ្នាំ​២០១៩ ខាង​មុខ នេះ ។

ការ​ប្រកាស​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ គឺ​សង្កេត​ឃើញ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ហ៊ាន​ចូល​មក​នោះ​ទេ ។ យ៉ាងណា​ក្តី​ប្រកាស​នេះ​ត្រូវ​ស្វាគមន៍​ពី​គាំទ្រ​លោក ពិសេស​នោះ​ពី សំណាក់​គណបក្សកាន់អំណាច​តែ​ម្តង ។ ក្នុង​វេទិកាសាធារណៈ​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៥ ធ្នូ លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​ប្រកាស​ខ្ញុំ​នឹង​វិល​មក​ប្រទេស​ខ្មែរ​វិញ ដើម្បី​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា សម រ​ង្ស៊ី ធ្វើ​អ្វី? អត់​ទេ​បងប្អូន​យើង​ត្រូវ តែ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ត្រូវ​តែ​មាន​ក្បាលម៉ាស៊ីន​មួយ​ច្បាស់លាស់ ។ ហើយ​ជាមួយ​អន្តរជាតិ​ក៏​អី​ញ្ចឹ​ង​ដែរបើ​យើង​គ្មាន​ក្បាលម៉ាស៊ីន​តើ​យើង​និយាយ​ជាមួយ​អ្នក​ណា ?​» ។
លោក សម រ​ង្ស៊ី ក៏​អះអាង​ថា រចនាសម្ព័ន្ធ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ចេញ​ហើយ​បងប្អូន ។ ខ្ញុំ​នឹង​ទៅ​ស្រុក​ខ្មែរ​វិញ​បងប្អូន​មិនមែន​ម្នាក់ឯង​ទេ ។ តែ​យើង​នៅ​ស្ងៀម​យើង​ត្រូវ​តែ​មាន​ក្បាលម៉ាស៊ីន ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង និង​ងើបឈរ​តតាំង​ជាមួយ​សម្តេច ហ៊ុន សែន នៅ​ឆ្នាំ ២០១៩ ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី មិន​ហ៊ាន​មក​ទេ ប៉ុន្តែ​បើ​មក មែន លោក​ស្វាគមន៍​ព្រោះ​ពន្ធនាគារ​កំពុង​រង់ចាំ ។ លោក​បន្ត​ថា ក្នុង​កិច្ចប្រជុំ​មួយ​ដែល សម រង្សី ថា​នៅ​ទី​ក្រុងប៉ារីស សម រង្សី បាន​អះអាង​ជាមួយ​អ្នក​ចូល​ប្រជុំ​មួយ​ចំនួន​តូច​ថា ខ្លួន​នឹង​ចូល​មក​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

ទន្ទឹម​នឹង​នេះ​ទណ្ឌិត សម រ​ង្ស៊ី ក៏​បាន​បំផុស​ញុះញង់​ឲ្យ​ប្រជាជន​មួយ​ចំនួន​ដែល​គាំទ្រ​ខ្លួន​ងើបឡើង​តស៊ូ​ជាមួយ​ខ្លួន​ប្រឆាំង​នឹង​ការ​ដឹកនាំ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។ លោក​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​រង់ចាំ​មើល តើ​ទណ្ឌិត​សម រ​ង្ស៊ី ហ៊ាន​ចូល​ស្រុក​ដែរ ឬទេ នៅ​ឆ្នាំ​២០១៩​នេះ​ព្រោះ​នៅ​តែ​១​ខែ​ទៀត​ទេ​នឹង​មក​ដល់​ហើយ ។ ការ​ដែល សម រង្សី​និយាយ​ថា នឹង​មក​ចូល​ស្រុក​នេះ​មាន​ច្រើន​ដង​ហើយ​រាប់​មិន​អស់​ទេ តែ​គេ​នៅ​តែ​មិនឃើញ ទណ្ឌិត​រូប​នេះ​អើត​ក្បាល​ចូល​មក​ក្នុងស្រុក​សោះ​» ។

លោក​បន្ថែម​ថា ការ​ប្រកាស​របស់​ទណ្ឌិត​សម រ​ង្ស៊ី វា​គ្រាន់តែ​ជា​ការ​ភូត​កុហក់ ដើម្បី​ស្ទង់​មើល​សភាពការណ៍ និង​ប្រតិកម្ម​នានា​តែ​ប៉ុណ្ណោះ​តាម​ការ​ពិត សម រ​ង្ស៊ី ជា​ជន​កំសាក​មិន​ហ៊ាន ចូល​មក​ទេ ពីព្រោះ​គុក​នៅ​រង់ចាំ​ស្វាគមន៍​ទណ្ឌិត​នេះ​គ្រប់ពេល​ឲ្យ​តែ​ឃើញ​ក្បាល គឺ​គ្រឹប​តែ​ម្តង ។

នៅ​ក្នុង​វេទិការ​នោះ​ដែរ លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ទៀត​ថា សម្តេច​តេ​ជោ ហ៊ុន សែន​កំពុង​សម្លុត​អ្នកនយោបាយ​១១៨​នាក់ ដែល​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តាម​រយៈ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ផង​ដែរ ។ លោក​បញ្ជាក់​ថា «​គួរ​អស់សំណើច​សិទ្ធិ​ធ្វើ​នយោបាយ គឺជា​សិទ្ធិ​ដែល​យើង​មាន​ស្រាប់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្មាន​អ្នក​ដកហូត​ពី​យើង​នោះ​ទេ បើ​យើង​គ្មាន​ទោស ឬ​កំហុស​អ្វី​នោះ​ទេ ។

ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ គ្មាន​ទោស​ទេ​គេ​ចោទ​តែ កឹ​ម សុខា ថា ក្បត់ជាតិ តែ​ម្នាក់ តែ​១១៨​នាក់​មិន​ដែល​ទទួល​ការ​ចោទប្រកាន់​អ្វី​សោះ​ស្រាប់តែ​មក​ដកសិទ្ធិ​យើង​ទទេរ » ។ លោក​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តាម​រយៈ​សំណើរ ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬ​ទៅ​សម្តេច ហ៊ុន សែន ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺជា​មនុស្ស​ឆ្កួត​សុទ្ធ ។ លោក​ថា អ្នកនយោបាយ​ណា​ដែល​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ចុះ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អ្នក​ក្បត់ជាតិ និង​ក្បត់បក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ