ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រញ៉េរញ៉ៃ​ជាមួយ​ប្រពន្ធ​…៣​នាក់​ព្រួត​កា.ប់​២​សាសន៍

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កាប់​ជនជាតិ​ខ្មែរ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បណ្តាល​ឲ្យ​រង​របួស​នា​ពេល​កន្លង​មក ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​ចុះ​ស្រាវជ្រាវ​វែកមុខ​រក​ឃើញ​ហើយ​ឃាត់ខ្លួន​ចំនួន​៣​នាក់​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កាប់​ជនជាតិ​ខ្មែរ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បណ្តាល​ឲ្យ​រង​របួស​នា​ពេល​កន្លង​មក ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​ចុះ​ស្រាវជ្រាវ​វែកមុខ​រក​ឃើញ​ហើយ​ឃាត់ខ្លួន​ចំនួន​៣​នាក់​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៨ នៅ​ប្លុក​កាស៊ីណូ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​៣​នាក់​ទាំងនេះ​រួម​មាន​១-​ឈ្មោះ​ចេ​ង​ដ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជន​ដៃដល់ និង​ឈ្មោះ​រិ​ទ្ធ​សំណៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​ជា​បុគ្គលិក​ផ្នែក​បោសសំអាត​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​៣-​ឈ្មោះ​រិ​ន ម៉ី​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​ធ្លាប់​ធ្វើ​សកម្មភាព​កាប់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​បណ្តាល​ឱ្យ​រង​របួស​២​នាក់​នៅ​ប្លុក​កាស៊ីណូ​កាលពី​វេលា​យប់ និង​កាប់​ជនជាតិ​ខ្មែរ​ម្នាក់​របួស​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

ក្រោយពេល​​ឃាត់ខ្លួន​សាកសួរ ជនសង្ស័យ​ទាំង​៣​បាន​សារភាព​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​មើល​មុខ ហើយ​ជិះ​ម៉ូតូ​ឌឺ​ដាក់ និង​ទៅ​រញ៉េរញ៉ៃ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ។ សមត្ថកិច្ច​ដកហូត​បាន​កាំបិត​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រុម​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ