ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ វិសោធនកម្ម​ច្បាប់​នយោបាយ​ផ្តល់​សិទ្ធិ​ដល់​អ្នកនយោបាយ​ជាប់​បម្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ដក​បម្រាម​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ ប៉ុន្តែ​អាស្រ័យ​លើ​បុគ្គល​ហើយ​មិន​ចាប់បង្ខំ​ឡើយ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ដក​បម្រាម​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ ប៉ុន្តែ​អាស្រ័យ​លើ​បុគ្គល​ហើយ​មិន​ចាប់បង្ខំ​ឡើយ ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស និង​ទទួលយក ឬ​ស្នើ​សុំ​ដើម្បី​នីតិសម្បទា​ក្នុង​ការ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ។
លោក សុខ ឥ​សាន បាន​ធ្វើការ​ពន្យល់​នៃ​គោលបំណង និង​សំណូមពរ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថា ជា​ការ​បើ​ផ្លូវ​ដល់​អ្នកនយោបាយ​ជាប់​បម្រាម​តុលាការ​កំពូល ហើយ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម​នៅ​ទី​១៥ ធ្នូ ថា សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ដើម្បី​ដោះស្រាយ​បណ្តា​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​ក្នុង​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ និង​អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ ។

លោក​បញ្ជាក់​ថា ផ្អែក​លើ​មូលដ្ឋាន​នេះ​ដំណើរការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​នីតិវិធី​ជា​ធរមាន​នៃ​ការ​ធ្វើ​វិសោធនកម្ម និង​ស្រប​តាម​គោលការណ៍​ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ ។ រាល់​ការ​មាន​មតិ គឺជា​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ​មិន​អាច​មក​រារាំង​ដល់​ដំណើរការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បានជា​ដាច់ខាត​» ។ លោក​បន្ត​ថា ឥឡូវ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ហើយដោយ​សម្លេង ១១៥/១១៥ ហើយ​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពិនិត្យ​ទៀត និង​ត្រូវ​ឆ្លង​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ចុង​ក្រោយ​មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់ ។

ខណៈ​ដែល​សមាជិក​ក្រុម​អ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​និន្នាការ​តាម​លោក សម រ​ង្ស៊ី បាន​ប្រកាស​មិន​ទទួលយក ឬ​ស្នើ​សុំ ដើម្បី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​គូស​យ៉ាង​ដូច្នេះ​ថា​« ខ្លឹមសារ​វិសោធនកម្ម គឺ​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​មាន​នីតិសម្បទា​នយោបាយ​ឡើង​វិញ ។ តែ​ច្បាប់​មិន​ចាប់បង្ខំ​សា​ម៉ី​ជន​នោះ​ៗ​ត្រូវ​តែ​ធ្វើ​ទេ បើ​ក្នុង​ករណី​សា​ម៉ី​ខ្លួន​មិន​ចង់បាន​» ។

លោក​បន្ថែម​ថា នៅ​ពេល​ចប់​រយៈពេល​ហាម​របស់​តុលាការ​កំពូល​ហើយ បើ​សា​ម៉ី​ជន​មិន​ទទួលយក​នីតិសម្បទា​ឡើង​វិញ​ទេ​ក៏​បាន សា​ម៉ី​ជន​នៅ​តែ​កុំ​ធ្វើ​នយោបាយ​ទៅ​បាន​ហើយ​មាន​អ្នក​ណា​ចាប់បង្ខំ ? លោក​បន្ថែម​ទៀត​ថា នៅ​ពេល​ច្បាប់​ចូល​ជា​ធរមាន បើ​សា​ម៉ី​ជន​ណា​មិន​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​កុំ​ដាក់​សំណើរ​ទៅ​នាយក​រដ្ឋមន្ត្រី ឬ​ទៅ​ក្រសួងមហាផ្ទៃ​ទៅ​ជា​ការ​ស្រេច ឬ​បើ​មាន​បញ្ជី​ពី​ក្រសួងមហាផ្ទៃ​កុំ​តែ​អនុវត្ត​ទៅ​មាន​អ្នក​ណា​ថា អី​វា​អាស្រ័យ​លើ​សា​ម៉ី​ជន​ម្នាក់​ៗ​ទេ​កុំ​បាច់​ជជែក​វែកញែក​វែង​ឆ្ងាយ​ធ្វើ​អី ? ដូច្នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​នយោបាយ​ឲ្យ​អ្នកនយោបាយ​ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បើ​សា​ម៉ី​ខ្លួន​ចង់បាន​។

លោក​សង្កត់ធ្ងន់​ថា​« ច្បាប់​បើកផ្លូវ​ជូន​ហើយ តែបើ​សា​ម៉ី​ជន​មិន​ចង់បាន​ទេ ចេះ​តែ​នៅ​តទៅ​ទៀត ទៅ​មាន​អ្នក​ណា​ថា​អី ? អាស្រ័យ​លើ​សិទ្ធិ​របស់​ម្នាក់​ៗ​ប៉ុណ្ណោះ ហើយ​កុំ​បន្ទោស​អ្នក​ដទៃ​ទៀត​» ។ លោក​ថា សូម​បញ្ជាក់​ថា មិន​មានច្បាប់​កំណត់​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប៉ុន្មាន​ដង​ៗ​ទេ វា​អាស្រ័យ​លើ​សំណូមពរ​ចាំបាច់​នៃ​សភាពការណ៍​នយោបាយ​ដែល​ត្រូវធ្វើ សូម​លោក​អ្នក​ច្បាប់​ជ្រាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ