ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ធ្វើ​ផ្ទះ​ម្នាក់​ដេក​ស្លា.ប់​ក្នុង​អង្រឹង​នៅ​ចម្ការ​ចេក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នៅ​ចំណុច​ក្នុង​ចំការ​ចេក ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នៅ​ចំណុច​ក្នុង​ចំការ​ចេក ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គ្រុយ ដាន​ហូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងធ្វើ​​ផ្ទះ មាន​ទីលំនៅ​ភូមិ​កំពង់​ឈើទាល ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ សំបូរ ខេត្តកំពង់ធំ ។

តាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ធ្វើ​ជាង​ផ្ទះ​ឲ្យ​ឈ្មោះ ហាន ហុ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ដែល​មាន​ទីលំនៅ​ខាងលើ​នេះ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​បានឃើញ​ជន​រង​គ្រោះ​ខាងលើ​ដេក​ស្លាប់​ក្នុង​អង្រឹង​នៅ​ចំការ​ចេក ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មាន​សមត្ថកិច្ច​ចុះ​ពិនិត្យ និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គ ។

ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ