រាជធានីភ្នំពេញ៖តារាសម្តែងវ័យក្មេងវ៉ាន់ មូនិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបង្ហាញរូបភាពមានផ្ទៃពោះទោះបីមិនទាន់រៀបការក្តី ។
វ៉ាន់ មូនិច បានប្រឡូកក្នុងពិភពសិល្បៈត្រឹមមួយរយៈពេលខ្លី ប៉ុន្តែនាងបាត់មុខឈឹងវិញពីអាជីពមួយនេះដោយមិនដឹងមូលហេតុ ។ បើទោះបីជាតារារូបនេះបានបាត់មុខពីសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែវ៉ាន់ មូនិច តែងតែបង្ហាញសកម្មភាពដើរកម្សាន្តតាមតំបន់នានាតាមហ្វេសប៊ុក យ៉ាងសប្បាយរីករាយ ។ វ៉ាន់ មូនិច បានបង្ហាញនូវភាពស៊ីវិល័យរបស់ខ្លួនជាបន្តបន្ទាប់ បើទោះជាឃ្លាតឆ្ងាយពីសិល្បៈ ជាហេតុនាំឲ្យគេសង្ស័យថា នាងទំនងជាមានបុរសមានទ្រព្យជួយទំនុកបម្រុង ខណៈបុរសរូបនោះអាចជារនាំងឃាំងឃាត់មិនឲ្យនាងប្រឡូកក្នុងសិល្បៈបន្តទៀត ។
នៅទីបំផុត អ្វីៗត្រូវបានលាតត្រដាងការណ៍ ពិត បន្ទាប់ពីវ៉ាន់ មូនិច ទម្លាយរូបភាពសម្ងំពពោះជាមួយបុរសម្នាក់យ៉ាងមានសេចក្តីសុខបំផុត ។ វ៉ាន់ មូនិច បានបង្កការចាប់អារម្មណ៍ដល់មហាជននៅលើហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក ក្រោយពីឃើញនាងបង្ហោះរូបភាពមានផ្ទៃពោះជាមួយស្វាមី ។
ម្យ៉ាងវិញទៀត នាងថែមទាំងបង្ហោះរូបផ្ទះវីឡាដ៏ស្កឹមស្កៃមួយដែលជាកាដូពីស្វាមីរបស់នាង ដើម្បីចាំទទួលស្វាគមន៍សមាជិកថ្មី ដែលនឹងចាប់កំណើតក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្រោយពីឃើញបែបនេះមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានសម្តែងការអបអរសាទនូវជីវិតដ៏មានសុភមង្គលរបស់វ៉ាន់ ម៉ូនិច្ច ជាមួយស្វាមីនាពេលនេះ ។
តារាសម្តែងស្រីវ៉ាន់ ម៉ូនិច អាចចាត់ទុកជាតារាម្នាក់និយមភាពសិចស៊ីក្នុងចំណោមតារាសិចស៊ីនាពេលបច្ចុប្បន្ន ដោយនាងមិនខ្លាចបញ្ចេញសាច់ខ្ចី ឬបង្ហាញដើមទ្រូង ឲ្យមហាជនបានឃើញទេ ៕
ចែករំលែកព័តមាននេះ