ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​កុំឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន

5 ឆ្នាំ មុន

ការ​ខ្សោះ​ជាតិ​ទឹក គឺជា​ការ​បាត់បង់​ជាតិ​ក្នុង​ខ្លួន​យ៉ាង​គ្រោះថ្នាក់​មួយ​ដែល​វា​គួរតែ​ជា​រឿង​ដែល​អ្នក​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច ជា​ពិសេស​ក្នុង​ពេល​ដែល​ស្ថិត​ក្រោម​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត ។ អ្នក​ដែល​កំពុង​តែ​ហាត់ប្រាណ ឬ​លេង​កីឡា​ក្រោម​កម្តៅថ្ងៃ​បែប​នេះ​សុទ្ធតែ​ប្រឈម​ខ្ពស់​បំផុត​ហើយ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក​គឺ​ត្រូវ​ញ៉ាំ​ទឹកជា​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​តែ​ម្តង ។ ការ​ណែនាំ…

ការ​ខ្សោះ​ជាតិ​ទឹក គឺជា​ការ​បាត់បង់​ជាតិ​ក្នុង​ខ្លួន​យ៉ាង​គ្រោះថ្នាក់​មួយ​ដែល​វា​គួរតែ​ជា​រឿង​ដែល​អ្នក​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច ជា​ពិសេស​ក្នុង​ពេល​ដែល​ស្ថិត​ក្រោម​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត ។ អ្នក​ដែល​កំពុង​តែ​ហាត់ប្រាណ ឬ​លេង​កីឡា​ក្រោម​កម្តៅថ្ងៃ​បែប​នេះ​សុទ្ធតែ​ប្រឈម​ខ្ពស់​បំផុត​ហើយ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក​គឺ​ត្រូវ​ញ៉ាំ​ទឹកជា​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​តែ​ម្តង ។

ការ​ណែនាំ ខ្លះ​ៗ​ក្នុង​ការ​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​៖ ១-​ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៥០០​មី​ល្លី​លី​ត្រ​រយៈពេល​ពីរ​ម៉ោង​មុន​ពេល​ចាប់ផ្តើម​ហាត់ប្រាណ ។ ២-​ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២០៧​មី​លី្ល​លី​ត្រ​ជា​រៀង​រាល់​១០​ទៅ​២០​នាទី​ក្នុង​ពេល​ហាត់ប្រាណ ។ ៣-​ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៤៧០​មី​លី្ល​លី​ត្រ សម្រាប់​ការ​ស្រក​ទម្ងន់​ជា​រៀង​រាល់​កន្លះ​គីឡូក្រាម ក្រោយ​ពី​ហាត់ប្រាណ​រួច ។

សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​មាន​ដូច​ជា​៖ ១-​អស់កម្លាំង ២-​មិន​ឃ្លាន​អាហារ ៣-​ស្បែក​ឡើង​ក្រហម ឬ​ក្តៅ ៤-​មិន​អាច​ស៊ូទ្រាំ​នឹង​ភាព​ក្តៅ​បាន​ទៀត ៥-​ធី​ង​ធោ​ង ៦-​ទឹកនោម​ពណ៌​ខាប់ ៧-​ក្អក​ស្ងួត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ