ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លោក​សម រ​ង្ស៊ី ប្រកាស​មិន​យក​ការ​ផ្តល់​នីតិសម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​យ៉ាងណា​ក្តី ក្រុម​អ្នកនយោបាយ​ដែល​មាន​និន្នាការ​គាំទ្រ​លោក សម រ​ង្ស៊ី ប្រកាស​មិន​ទទួលយក​នោះ​ទេ ។ ការ​លើក​ឡើង​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​លើក​ឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​ដោយ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ កាលពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​យ៉ាងណា​ក្តី ក្រុម​អ្នកនយោបាយ​ដែល​មាន​និន្នាការ​គាំទ្រ​លោក សម រ​ង្ស៊ី ប្រកាស​មិន​ទទួលយក​នោះ​ទេ ។

ការ​លើក​ឡើង​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​លើក​ឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​ដោយ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ កន្លង​មកនេះ​ដោយ​សម្លេង​១១៥ នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ។

លោក អ៊ូ ច័ន្ទ​រិ​ទ្ធ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក​មិន​ទទួលយក​ការ​ផ្តល់​និ​តី​សម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ​។​លោក​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៤ ធ្នូ យ៉ាង​ដូច្នេះ​ថា «​ក្នុង​ចំណោម​១១៨​នាក់​មាន​តែ​អ្នក​ទទួលស្គាល់ សាលដីកា​តុលាការ​ទេ ដែល​អាច​ទទួល​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ដូច្នេះ​បុគ្គល​ណា​ស្នើ​សុំ​កា​រដក​បម្រាម​នយោបាយ​នេះ​ស្មើនឹង ។ ១- មិន​ត្រូវការ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរ​ឡើង​វិញ ២-​មិន​ត្រូវការ បោះបង់​មន្ត្រី​មូលដ្ឋាន​ជាប់​ឆ្នោត​ទាំង​៥០០៧​នាក់ ៣- មិន​ត្រូវការ​ការ​បោះ​ឆ្នោត​ឡើង​វិញ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក អ៊ូ ច័ន្ទ​រិ​ទ្ធ ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ទទួលយក ឬ​ស្នើ​សុំ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ គឺជា​អ្នក​ដែ​ដាក់បន្ទុក​បន្ថែម​លើក​កឹ​ម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រង់​គ្រង​របស់​តុលាការ ។ លោក​ថា​«​មិន​តែ​ប៉ុណ្ណេះ​ថែម​ទាំង​ដាក់បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​លើ​លោក​ប្រធាន កឹ​ម សុខា ដោយ​ទទួលស្គាល់​ការ​ចាប់ និង​ឃុំខ្លួន​តាម​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​» ។ ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​១១៨​នាក់​ផង​ដែរ លោក​គឹ​ម ស៊ូ​ភិ​រិ​ទ្ធ បាន​បញ្ជាក់​ថា​« មិន​ខុស គឺ​មិន​សុំ «​អត់​សិទ្ធ​ធ្វើ​នយោបាយ មិន​សំខាន់​ទេស​ម្រ​ប់​ខ្ញុំ​រឿង​ដែល​ធំ គឺ​ខ្ញុំ​ខ្លាច​បាត់​ជាតិ​ខានធ្វើ​នយោបាយ​»​។

ចំណែក​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា សិទ្ធិ​នយោបាយ និង​ជម្រើស​នយោបាយ គឺជា​សិទ្ធិ​បុគ្គល និង​ជា​ការ​សម្រេច​របស់​បុគ្គល​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឆ្នាំ​១៩៦៦ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩២ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​ពុំ​មាន​អ្វី​ត្រូវ​និយាយ ឬ​ប្រឆាំង​ចំពោះ​សិទ្ធិ​នេះ និង​ការ​សម្រេច​របស់​បុគ្គល​ដែល​សិទ្ធិ​ស្វ័​យស​ម្រេច​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​ខាងលើ​នេះ បន្ទាប់​ពី​លោក គង់ គាំ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី បាន​អះអាង​ថា លោក​នឹង​ស្នើ​សុំ​ធ្វើ​ន យោ​បាយ​វិញ នៅ​ពេល​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ស្ថាពរ ។ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មិន​ឲ្យ​អ្នកនយោបាយ​របស់​អតីត​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​ទទួលយក​នីតិសម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។

គួរ​ឮ​ក​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ពេល​ថ្មី​នេះ​ធ្លាប់​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មិនមែន​សំដៅលើ​គណបក្ស​នយោបាយ​ណាមួយ ឬ​ក្រុម​អ្នកនយោបាយ​ណាមួយ​នោះ​ទេ ។ សម្តេច​ថា អ្នក​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ (១១៨​នាក់ CNRP) អាច​ស្នើ​សុំ​ដោយ​បុគ្គល​ផ្ទាល់ខ្លួន​បាន ។ សម្តេច​បាន​បញ្ជាក់​ថា «​ត្រូវ​ចាំ​អ្នក​ដែល​ប្រឆាំង​នឹង​សាលដីការ​តុលាការ​កំពូល​មិនមែន​ត្រឹមតែ​អត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ត្រូវ​ជាប់គុក​ថែម​ទៀត​ផង ។ ព្រោះថា កាលណា​សាលដីកា​តុលាការ​កំពូល​ដូច​ជា អាច​ជាប់គុក​២​ឆ្នាំ​កន្លះ ។

អី​ញ្ចឹ​ង​ទេ​នៅ​ពេល​ច្បាប់​ចូលរួម​ធរមាន​ខ្ញុំ​ត្រៀម​ទទួលយក​សំណើរ​របស់​សា​ម៉ី​ជន​ម្នាក់​ៗ​មិនមែន​តំណាង​ឲ្យ​បក្សនយោបាយ​ណាមួយ​មក​ស្នើ​ទេ ។ គឺ​បុគ្គល​ម្នាក់ គឺ​ត្រូវ​ស្នើ​មក​នាយក​រដ្ឋមន្ត្រី ឬ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​នាយក​រដ្ឋមន្ត្រី​ហើយ​នាយក​រដ្ឋមន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​យល់​ដឹង​មិនមែន​ចេញ​ច្បាប់​ហើយ​រួច​ទាំងអស់​ទេ គឺ​ម្នាក់​ម្តង​ៗ ។ ម្នាក់​មាន​ព្រះរាជក្រឹត្យ​មួយ ឬ​៤ ឬ​៥ នាក់​សុំ​មក​មាន​ព្រះ​រាជ្យ​ក្រឹត្យ​មួយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ