ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​៤cmt $171​ពិតជា​គួរ​ឱ្យ​ស្ងើច​មែន​អ្នក​ផ្សេង​ប្រៀប​ពុំ​បាន​ព្រោះ​ចំ​ថ្ងៃ​ដើមទ្រព្យ

5 ឆ្នាំ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហុងស៊ុយ​បានឱ្យ​ដឹង​ថា នៅថ្ងៃ​សុក្រ ទី​១៤ ធ្នូ​ជា​ថ្ងៃ​ដើមទ្រព្យ ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់​មាន​ចំនួន​៤​ពិតជា​មិនធម្មតា សូម​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​ប្រោះព្រំ​ពួក​គេ ដែល​បាន​ស៊ែរ​ចេញ​ទៅ​ឲ្យ​សម្រេច​បាន ជោគជ័យ…

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហុងស៊ុយ​បានឱ្យ​ដឹង​ថា នៅថ្ងៃ​សុក្រ ទី​១៤ ធ្នូ​ជា​ថ្ងៃ​ដើមទ្រព្យ ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់​មាន​ចំនួន​៤​ពិតជា​មិនធម្មតា សូម​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​ប្រោះព្រំ​ពួក​គេ ដែល​បាន​ស៊ែរ​ចេញ​ទៅ​ឲ្យ​សម្រេច​បាន ជោគជ័យ និង​សម្រេច​រាល់​ក្តី​បំណង​របស់​គេ​ផង​ចុះ ចូល​លាភ​ចូល​លុយ​ច្រើន​មហាសាល និង​ធ្វើ​ឲ្យ​ការ​ទស្សន៍​ទាយ​នេះ​ឆុត​មួយ​រយ​ភាគរយ ។

ឆ្នាំវក ពានរ​នាំ​ទ្រព្យ រាសី​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​ភ្លឺ​ថ្លា មាន​ក្តី​សោមនស្ស​ព្រោះ​ការងារ​ជោគជ័យ​។ ពេល​នេះ​លោក​អ្នក​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា ផល​ជា​ផ្លែផ្កា​នឹង​ហុច​មក​អ្នក​វិញ​គួរ​ជាទី​កក់ក្តៅ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​ច្រើន​សន្ធឹក ពិសេស​បើ​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ផង​តែង​ជោគជ័យ​លាភ​លុយ​ហូរ​ចូល​ដូច​ទឹក​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ជា​និច្ច ។ ចំណែក​បញ្ហា​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ​ពោះម៉ាយ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​រកគ្នា ។

ឆ្នាំមមី សេះ​មាស​នាំ​សំណាង រាសី​ខ្ពស់ត្រដែត​។ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ជា​ថ្ងៃ​ផ្តល់​ផល​ល្អ​សម្រាប់​ការ​សម្រេចចិត្ត​ការងារ​ឬ​បណ្តាក់ទុន​រកស៊ី​អ្វីមួយ ព្រោះថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​បាន​ជាទី​ពេញចិត្ត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ពពក​។ បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​តែង​អា​ច​​សម្រេច​ចប់​ចុង​ចប់​ដើម​ជាទី​គាប់ចិត្ត​។ ឯ​បញ្ហា​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ល្អូកល្អិន​រកគ្នា ។

ឆ្នាំខាល ខ្លា​មាន​ឫទ្ធិ​នាំ​ជោគ រាសី​ឡើង​ខ្ពស់ត្រដែត​។ ការ​រស់នៅ​របស់​លោក​អ្នក​ប្រកបដោយ​មង្គល​ដ៏​ឧត្តម​។ ហេតុនេះ​ទោះ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​រមែង​សម្រេច​ផល​ជាទី​គាប់ចិត្ត តែ​លោក​អ្នក​កុំ​ធ្វេសប្រហែស​ឡើយ គឺ​ត្រូវ​តែ​ប្រយ័ត្នប្រយែង ប្រឹងប្រែង​កុំ​ដក​ដៃ បើ​ពុំនោះ​ទេ​នឹង​គ្មាន​ឱកាស​អង្គុយ​លើ​ប្រាក់​ទេ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​នេះ​ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ព្រោះ​លាភ​កំពុង​ហូរ​ចូល​ដូច​ទ​.​ទឹក​។ រីឯ​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីក​លូតលាស់​ទៅ​មុខ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំកុរ ជ្រូក​នាំ​សំណាង រាសី​ខ្ពស់ត្រដែត​។ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ហើយ​ពិសេស​នោះ​លោក​អ្នក​អាច​មាន​ដំណឹង​ល្អ​មក​ពី​ទី​ឆ្ងាយ​ថែម​ទៀត​។ លើស​ពី​នេះ​បើ​មានការ​ប្រកបការងារ​អ្វី​តែង​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ពេញ​ថ្លើម ផ្តល់​លាភ​ជា​រង្វាន់​លើកទឹកចិត្ត​ថែម​ទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រក​ទទួលទាន ឬ​អ្នកជំនួញ​រមែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​ដរាប និង​បើ​ចង់​ផ្លាស់​ប្តូរ​កន្លែង​លក់ដូរ​តែង​ផ្តល់​ផល​ល្អ​មាន​លាភ មាន​លុយ​ហូរ​ច្រើន​។ ឯ​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។