ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​…​ក្រុង​សែន​មនោ​រម្យ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​រៀបចំ​ពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​ម្ចាស់​ក្បាលដី​សរុប​ចំនួន ២៣៥​គ្រួសារ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលាសង្កាត់ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ…

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​រៀបចំ​ពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​ម្ចាស់​ក្បាលដី​សរុប​ចំនួន ២៣៥​គ្រួសារ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលាសង្កាត់ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ ធ្នូ ឆ្នាំ​២០១៨ ។

លោក​ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ក្នុង​ចុះបញ្ជី​ដីធ្លី​មាន​ក្បាលដី​សរុប​ចំនួន​២៨៩​ក្បាលដី ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ស្មើនឹង​១៣៦​ហិ​កតា​ស្មើនឹង​២៣៥​គ្រួសារ​ក្នុង​នោះ​មាន​ដី​លំនៅ​ឋាន​ចំនួន ២៦៨​ក្បាលដី ដី​រដ្ឋ​មាន​ចំនួន​០២​ក្បាលដី និង​គ្មាន​ទិន្នន័យ​ចំនួន​១៩​ក្បាលដី លោក​បាន​បន្ត​ថា ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ក្នុង​ចុះបញ្ជី​ដីធ្លី​នេះ​មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដើម្បី​ទុក​អោយ​ម្ចាស់​ក្បាល ដី​ទាំងអស់​មក​ពិនិត្យ ទិន្នន័យ​ក្បាលដី​របស់​ខ្លួន​ពិតជា​ត្រឹមត្រូវ ឬ​អត់​ដូច​ជា មាន​កំហុសឆ្គង​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ រូបរាង​ដី ទីតាំង​ក្បាលដី និង​ប្រភេទ​ព្រ​ទ្យ​ជាដើម ។

លោក ស្វាយ សំអាង អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ចុះបញ្ជី​ដីធ្លី​នេះ ពិតជា​សារៈសំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ទាំងអស់ ជា​ពិសេស​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ​ក្នុង​ការ​ចូលរួម​គ្រប់​ជំ​ហ៊ាន តាំងពី​ការ​វាស់វែង​ទីតាំង​តំបន់​ដែល​ពាក់ព័ន្ធ​ការ​វាស់វែង​ក្បាលដី និង​ការ​ស្រង់​ទិន្នន័យ​ម្ចាស់​ដី​រហូត​ដល់​ការ​បិទ​ផ្សាយ​នូវ​ក្បាលដី​ទាំង​អស់នោះ​សម្រាប់​ទុក​អោយ​ម្ចាស់​ដី​ធ្វើការ​ផ្ទៀងផ្ទាត់​សុំ​កែតម្រូវ​ទិន្នន័យ បន្ទាប់​មក​នឹង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ។

អភិបាលខេត្ត​បាន​បញ្ជាក់​ថា ចំពោះ​ដី​នៅ​ក្នុង​បរិវេណ​អតីត​ផ្សារ​សែន​មនោ​រម្យ ដែល​ត្រូវ​ភ្លើង​ឆេះ​កន្លង ទៅ​នេះ បច្ចុប្បន្ន​បាន និង​កំពុង​សាងសង់​ផ្ទះ ឬ​ហៅ​ថា ភូមិ​ផ្សារ ឬ​បុរី​ផ្សារ​នោះ សាងសង់ បាន​៦០​ភាគរយ រួច​ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​អាជីវករ ក្នុង​ផ្សារ​នេះ​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ​អភិបាលខេត្ត​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​ប្រព័ន្ធ​លូ​ផ្លូវ​ភ្លើង និង​ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ផល​ប៉ះពាល់​អោយ​បាន​ឆាប់រហ័ស និង​សំណូមពរ​ដល់​ប្រជា​ល​រដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​អោយ​ដំណើរការ​សាងសង់​សំណង់​ផ្សារ​នេះ​ឲ្យ​មាន​ភាព​រលូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ