ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពាវនាវ​​ម្ចាស់​ស្ថានីយ​ប្រេងសាំង​ឯទៀត​ៗ…​ប្រយ័ត្ន​ដូច​ម្ចាស់ស្ថានីយ​​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​រកស៊ី​បន្លំ​ឬបំភ័ន្ត​បែប​ទុច្ចរិត ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ស្ថានី​យ​ប្រេង​មួយ​ចំនួន ។ សម្រាប់​ខេត្តបន្ទាយមានជ័យ ឃើញ​ថា​បាន​លេចមុខ​មុនគេ ​សម្រាប់​ការ​លក់​ប្រេងឥន្ធនៈ​លួច​បន្លំ​ចំណុះ​លី​ត្រ រហូត​មានការ​ប្តឹង​ទៅ​តុលាការ​តែ​ម្តង ។…

ខេត្តបន្ទាយមានជ័យ ៖ ការ​រកស៊ី​បន្លំ​ឬបំភ័ន្ត​បែប​ទុច្ចរិត ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ស្ថានី​យ​ប្រេង​មួយ​ចំនួន ។ សម្រាប់​ខេត្តបន្ទាយមានជ័យ ឃើញ​ថា​បាន​លេចមុខ​មុនគេ ​សម្រាប់​ការ​លក់​ប្រេងឥន្ធនៈ​លួច​បន្លំ​ចំណុះ​លី​ត្រ រហូត​មានការ​ប្តឹង​ទៅ​តុលាការ​តែ​ម្តង ។

មន្ត្រី​កាំកុងត្រូល​បានឱ្យ​ដឹង​ថា លើក​ទី​១​ មន្ត្រី​ជំនាញ​ដែល​បាន​ទៅ​ពិនិត្យ​ស្ថានីយ​ប្រេង​មួយ​រក​ឃើញ​មានការ​លួច​ក្នុង​ចំណុះ​ប្រេងសាំង​១០០​លី​ត្រ​ ស៊ី​អស់​១០​លី​ត្រ ក៏​បានឱ្យ​ធ្វើ​កិច្ចសន្យា ​និង​ណែនាំ ។ លុះ​ត្រួតពិនិត្យ​លើក​ទី​២ ឃើញ​ស៊ី​៨​លី​ត្រ​ក្នុង​១០០​លី​ត្រ គឺ​មិន​រាងចាល​ ទើប​ចាត់ការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​ស្ថានីយ ដោយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខាកាំកុងត្រូល​ខេត្ត ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ការ​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត ​ដើម្បី​ពិនិត្យ​ទាំង​គុណភាព​ប្រេងសាំង ​និង​ម៉ា​ស៊ូ​ត និង​ពិនិត្យ​ចំណុះ​ទៅ​តាម​ភាព​អនុលោម​នៃ​ច្បាប់​(​លម្អៀង​យ៉ាង ច្រើន​១​លី​ត្រ​ ក្នុង​១០០​លី​ត្រ ។

លោក​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា​ ឆ្នាំ​២០១៨​ កន្លង​ទៅ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង​ ក្នុង​ទូ​ទាំង​ខេត្ត​រក​ឃើញ​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ក្បែ​ព្រំដែន ដែល​មាន​ម្ចាស់​ឈ្មោះ ឃាង សឿ​ន ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ ការ​ចុះ​ពិនិត្យ​លើក​ទី​១​ រក​ឃើញ​ថា ចំណុះ​ប្រេងសាំង​១០០​លី​ត្រ ​បាត់​អស់​១០​លី​ត្រ ​ហើយ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​បន្លំ​អតិថិជន​តទៅ​ទៀត ។

លោក​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​ចុះ​ពិនិត្យជា​លើក​ទី​២ លុះ​ធ្វើ​រង្វាស់រង្វាល់​រក​ឃើញ​ថា ​ក្នុងចំណុះ​ប្រេងសាំង​១០០​លី​ត្រ​បាត់​អស់​៨​លី​ត្រ​។ ដូច្នេះ ដោយសារ​ជា​ការ​រំលោភ​កិច្ចសន្យា​ នៅ​លើក​លើក​ទី​១​ហើយ ​ដល់​លើក​ទី​២​ទៀត ​មិន​ព្រម​កែខ្លួន ទើប​មន្ត្រី​សាខា​កាំកុងត្រូល​សម្រេច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ឈ្មោះឃាង សឿ​ន ម្ចាស់​ស្ថានីយ ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ក៏​បាន​អំពាវនាវ​ដល់ម្ចាស់​ស្ថានីយ​ប្រេង​ឯទៀត​ៗ ត្រូវ​កែតម្រូវ​ទៅតាម​ភាព​អនុលោម​នៃ​ច្បាប់​(​លម្អៀង​យ៉ាងច្រើន​បំផុត​១​លី​ត្រ​ ក្នុង​ចំណុះ​១០០​លី​ត្រ​) ។ បើសិនជា​រក​ឃើញ​ស្ថានីយ​ឬ​ដេប៉ូ​ណា​ដែល​អតិថិជនចាក់​សាំង​បាត់​ចំណុះ​លី​ត្រ សូម​រាយការណ៍​មក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​មាន​វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ