ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​បាន​ក្រឡាប់​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ ដែល​ជិះ​លើ​គោ​យន្ត​នោះ រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​គោ​យន្ត​កែ​ច្នៃ​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ ទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ភ្នំ​កាច់ចង្កេះ…

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​បាន​ក្រឡាប់​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ ដែល​ជិះ​លើ​គោ​យន្ត​នោះ រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

គ្រោះថ្នាក់​គោ​យន្ត​កែ​ច្នៃ​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ ទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ភ្នំ​កាច់ចង្កេះ ស្ថិត​នៅ​ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គោ​យន្ត​កែ​ច្នៃ​ក្រឡាប់​នេះ ដំបូង​ឡើយ​គេ​ឃើញ​បើកបរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គាប់​ជួន​មាន​បញ្ហា​ហ្វ្រាំង​ផង​នោះ​ក៏​បណ្ដាល​ឱ្យ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​តែ​ម្ដង​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​រួម​មាន​១- អ្នកបើកបរ​គោ​យន្ត​ឈ្មោះ រិ​ន បញ្ញា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី (​បាន​រង​របួសធ្ងន់​បែក​ប្រអប់ជើង​ខាងឆ្វេង​) ២-​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​រង​របួសធ្ងន់​រហូត​ដល់​សន្លប់​) និង​៣-​ឈ្មោះ​នាង ឆេ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​រង​របួសធ្ងន់​ត្រង់​ភ្លៅ​ខាងស្តាំ​)​។

ជន​រង​របួស​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ក្រោយ​កើតហេតុ​គោ​យន្ត​កែ​ច្នៃ​ដែល​ក្រឡាប់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ