ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​មុនម៉ោង​ចូល​ធ្វើការ​ដើរ​ធ្វើ​រឿង​មួយ​នៅ​ទីប្រជុំជន​សិន​ទើប​ចូល​ធ្វើការ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​មុន​ម៉ោង​ចូល​ធ្វើការ​ត្រូវ​ដើរ​មើល​តាម​ផ្លូវ​ប្រជុំជន​ក្រុង និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ពិនិត្យ​មើល​សំរាម និង​សណ្តាប់ធ្នាប់ ។ ជាក់ស្តែង​កាលពី​ថ្មី​ៗ​ឃើញ​វត្តមាន​លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដើរ​ពិនិត្យ​តាម​ដងផ្លូវ​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​មុន​ម៉ោង​ចូល​ធ្វើការ​ត្រូវ​ដើរ​មើល​តាម​ផ្លូវ​ប្រជុំជន​ក្រុង និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ពិនិត្យ​មើល​សំរាម និង​សណ្តាប់ធ្នាប់ ។

ជាក់ស្តែង​កាលពី​ថ្មី​ៗ​ឃើញ​វត្តមាន​លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដើរ​ពិនិត្យ​តាម​ដងផ្លូវ​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត និង​ចំណុះ​រង្វង់​មូល​ច្រកចូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហើយ​ឃើញ​លោក​បាន​ស្តីថា ៖ «​អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ និង​អូស​រទេះ​ដើរ​លក់ដូរ​ហើយ​ត្រូវ​ចេះ​រើស​សំរាម​សំអាត និង​អនាម័យ​កន្លែង​លក់​អោយ​បាន​ស្អាត និង​ចូល​អនាម័យ​ជួយ​ដល់​ក្រុង​ផង​ព្រោះ​នៅ​ទី​នេះ​មាន​ធុងសំរាម​អោយ​ដាក់​មិន​ត្រូវ​បោះចោល​ពាស​វាល​ពាស​កាល​ឡើយ​» ។

លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ក្រុង​ប៉ោយ​ប៉ែ​ត​គឺជា​ក្រុង​មួយ​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​មាន​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់ និង​ចេញចូល​មក​កម្ពុជា​ក្នុង​១​ថ្ងៃ​រាប់រយ​នាក់ ។ ហើយ​ប្រជាពលរដ្ឋ​រក​ចំណូល​បាន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​ដើម្បី​អោយ​យើង​រក​ចំណូល​បាន​សំខាន់​ខ្លួន​យើង​ត្រូវ​ចេះ​ទំនាក់ទំនង និង​បដិសណ្ឋារកិច្ច​ល្អ និង​កន្លែង​លក់ដូរ​មានការ​អនាម័យ និង​បរិស្ថាន​ល្អ​ទើប​អាច​ទាក់ទាញ​ភ្ញៀវ​បាន ។

លោក សាន ស៊ា​ន​ហូរ បាន​បញ្ជាក់​ថា មុន​ពេល​ម៉ោ​ល​ចូល​ការងារ​រដ្ឋបាល​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​គឺ​លោក​បាន​ចេញដំណើរ​ទៅ​ពិនិត្យ​ដើរ​មើល​នៅ​តាម​ផ្លូវ​ទីប្រជុំជន​ប៉ោយ​ប៉ែ​ត និង​នៅ​ចំណុច​រង្វង់​មូល​ច្រក និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ពិនិត្យ​មើល​ការ​អនាម័យ និង​និង​បរិស្ថាន​ហើយ​សណ្តាប់ធ្នាប់​អោយ​បាន​ល្អ​ដល់​ម៉ោង​ទើប​ចូល​ធ្វើ​ការងារ​រដ្ឋបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ