ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក-ចិន កំពុងចម្រូងចម្រាសរឿងកូនស្រីថៅកែ Huawei តែផលិតផល Apple លក់នៅចិនដដែល

5 ឆ្នាំ មុន

ហាង Apple Store ក្នុង​ប្រទេស​ចិន​បាន​បើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា​កាលពី​ថ្ងៃ​អង្គារ បើ​ទោះជា​តុលាការ​បាន​បញ្ជា​ឲ្យ​ហាមឃាត់​រាល់​ការ​លក់ ​iPhone​ ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ដែលជាកូនស្រីរបស់​ក្រុមហ៊ុន​ Huawei បង្កឱ្យមានភាពចម្រូងចម្រាសជាខ្លាំង…

ហាង Apple Store ក្នុង​ប្រទេស​ចិន​បាន​បើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា​កាលពី​ថ្ងៃ​អង្គារ បើ​ទោះជា​តុលាការ​បាន​បញ្ជា​ឲ្យ​ហាមឃាត់​រាល់​ការ​លក់ ​iPhone​ ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ដែលជាកូនស្រីរបស់​ក្រុមហ៊ុន​ Huawei បង្កឱ្យមានភាពចម្រូងចម្រាសជាខ្លាំង ។

យោង​តាម​ក្រុមហ៊ុន​ផលិត​ឈី​ប​អា​មេ​រិ​ក Oualcomm ដែល​ជា​អ្នក​ស្នើ​ឲ្យ​មានការ​ហាមឃាត់​បាន​ឲ្យ​ដឹង​ថា តុលាការ Fuzhou Intermediate People’s Court បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​Apple ចំនួន​៤​បញ្ឈប់​ការ​លក់​ទូរស័ព្ទ ​iPhone ស៊េរី​ចាស់​ៗ​ដែល​រួម​មាន iPhone 7, 7 Plus, 8 និង 8 Plus ជាដើម ។ ប៉ុន្តែ Apple Store មួយ​ចំនួន​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​, Shanghai, និង Fuzhou បាន​ប្រាប់​មក​ថា ពួក​គេ​នៅ​តែ​បន្ត​ការ​លក់​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ​នោះ​ដដែល ។

បុគ្គលិក​ផ្នែក​លក់​និយាយ​ថា ៖« ពួក​គេ​មិន​ទទួល​បាន​សេចក្តីជូនដំណឹង​ពី​សេចក្តីសម្រេច​របស់​តុលាការ​នេះ​ឡើយ »​។

លោក Wang Xi អ្នកវិភាគ​ទីផ្សារ​ថ្នាក់ខ្ពស់​នៅ​សហគ្រាស​ស្រាវជ្រាវ​ IDC​ បាន​ឲ្យ​ដឹង​ថា ៖« ប្រសិនបើ​ការ​ហាមឃាត់​នេះ​ពិតជា​ត្រូវ​បាន​អនុវត្ត​ពិតមែន​ក្តី នោះ​នឹង​មិន​មាន​ផលិតផល​ Apple ដែល​មាន​តម្លៃ​ក្រោម​៩៤០​ដុល្លារ​ដែល​អាច​លក់​ក្នុង​ប្រទេស​ចិន​ទេ »​។

លោក​បាន​បន្ត​ថា វា​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​សម្រាប់​យីហោ​ស្មា​ត​ហ្វូ​ន​ចិន​ដែល​មាន​ដូច​ជា Huawei ជាដើម ​។

សំណើ​របស់ Qualcomm ក្នុង​ការ​ផ្អាក​ការ​លក់ iPhone គឺជា​ផ្នែក​មួយ​នៃ​ជម្លោះ​ប៉ាតង់​ជាមួយ​នឹង Apple​ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ Apple ក៏​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ជាតិនិយម​ក្នុង​ប្រទេស​ចិន​​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់ Huawei ក្នុង​ប្រទេស​កា​ណា​ដា​ដែរ ។

រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​របស់​អ្នកស្រី និង​ទាមទារ​ឲ្យ​មានការ​ដោះ​លែង ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ