ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ឈាន​ជើង​ចូល​វាយលុក​ទីផ្សារ​ប្រទេស​ចិន​សារ​ជា​ថ្មី

5 ឆ្នាំ មុន

យោង​តាម​ប្រធាន​ប្រចាំ​ប្រទេស​ចិន លោក Kwon Kye-hyun របស់ Samsung បាន​ឲ្យ​ដឹង​ថា Samsung មាន​គោលដៅ​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ខណៈ​ដែល​ពួក​គេ​ចេញ​លក់​ទូរស័ព្ទ​តម្លៃ​មធ្យម​ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាងគេ​របស់ក្រុមហ៊ុន…

យោង​តាម​ប្រធាន​ប្រចាំ​ប្រទេស​ចិន លោក Kwon Kye-hyun របស់ Samsung បាន​ឲ្យ​ដឹង​ថា Samsung មាន​គោលដៅ​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ខណៈ​ដែល​ពួក​គេ​ចេញ​លក់​ទូរស័ព្ទ​តម្លៃ​មធ្យម​ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាងគេ​របស់ក្រុមហ៊ុន ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖« ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា Samsung China បាន​ត្រលប់​មក​វិញ​ហើយ ។ ដោយ​មានការ​ចេញ​លក់​ផលិតផល​នៅ​ថ្ងៃនេះ ពួក​យើង​អាច​ប្រកួតប្រជែង​ជាមួយនឹង​យីហោ​ផ្សេង​បាន »​។ លោក Kwon បាន​និយាយ​ដូច្នេះ​នៅ​កម្មវិធី​សម្ពោធ​ផលិតផល Samsung Galaxy A8s​ ។

Samsung មិន​ប្រកាស​ពី​តម្លៃ​វា​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​កាន់ការ​ចេញ​លក់​ទូរស័ព្ទ​តម្លៃ​មធ្យម​ដែល​មាន​បំពាក់​ដោយ​ការ​បង្កើត​ថ្មី និង​បច្ចេកវិទ្យា​ទំនើប​ៗ​ជាងគេ ។

ក្រុមហ៊ុន​នេះ​ក៏​នឹង​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ខ្លួន​ក្នុង​ប្រទេស​ចិន​ដែរ ដោយ​ផ្តោត​សំខាន់​ជាង​មុន​លើ​ការ​ប្រើប្រាស់​តារា​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន រួម​ជាមួយនឹង​សហការ​ជាមួយ​យីហោ​ផ្សេង​ៗ​ជាដើម ។

បើ​ទោះជា Samsung គឺជា​អ្នក​នាំមុខ​ក្នុង​ចំណោម​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ដទៃ​ពិតមែន​ក្តី ការ​គ្រប់គ្រង​ទីផ្សារ​ចិន​របស់​Samsung បាន​ធ្លាក់​ចុះ​ពី​១%​មក​ស្មើ​ប្រមាណ​០,៨%​ប៉ុណ្ណោះ​កាលពី​ត្រីមាស​ទី​២​នា​ឆ្នាំ​នេះ ។

ការ​អន់​ថយ​នេះ​មួយ​ផ្នែក​គឺ​មក​ពី​ការ​ងើបឡើង​នៃ​យីហោ​ស្មា​ត​ហ្វូ​ន​ចិន​ដែល​មាន​ផលិតផល​តម្លៃ​សមរម្យ ។ ការ​ផ្ទុះ​ទូរស័ព្ទ Galaxy Note 7 កាលពី​ឆ្នាំ​២០១៦ ក៏​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន​ដែរ ព្រោះ Samsung មិន​ព្រម​ប្តូរ​ទូរស័ព្ទ​ដែល​ប៉ះពាល់​ជូន​អតិថិជន​ចិន ដោយ​​អះអាង​ថា ទូរស័ព្ទ​ទាំងនោះ​មាន​បំពាក់​ដោយ​ថ្ម​ដែល​មាន​សុវត្ថិភាព​បើ​ទោះជា​មាន​ហេតុ​ការណ៍​ផ្ទុះ​ជា​ច្រើន​ករណី​កើត​មាន​ឡើង​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ