ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហការគ្នា​ជួយពន្លត់ផ្ទះអ្នកគ្រូពេទ្យដែរ តែ​ជា​កុសល​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ក្លាយជា​ផេះ​ផង់​ទាំង​ព្រឹក​កាលពី​ថ្ងៃ​ទី​១២ ធ្នូ​២០១៨ ក្នុងភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជញ្ជាំង​ឈើ ប្រក់​ស័ង្កសី…

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ក្លាយជា​ផេះ​ផង់​ទាំង​ព្រឹក​កាលពី​ថ្ងៃ​ទី​១២ ធ្នូ​២០១៨ ក្នុងភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជញ្ជាំង​ឈើ ប្រក់​ស័ង្កសី ក្រាល​ការ៉ូ (​ជា​ប្រភេទ​ផ្ទះ​តៀម​) ។

ផ្ទះ​កើតហេតុ​ជា​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​ឯម សា​រឿ​ន អាយុ​៤៨​ឆ្នាំ បំរើ​ការងារ​នៅ​មណ្ឌល​សុខភាព ក្នុង​ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ​សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ប្រាប់​ថា ករណី​ឆាបឆេះ​ខាងលើ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទូទឹកកក​នៅ​ក្នុងផ្ទះ ប៉ុន្តែ​សំណាងល្អ កូន​តូច​ៗ​ប្រុស​ស្រី​ទាំង​៣​នាក់​របស់​អ្នកគ្រូ​ពេទ្យ​ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​កើតហេតុ​នោះ​ពុំ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ​, អាជ្ញាធរ​និង​ប្រជា​ការពារ​ភូមិ​បាន​សហការ​គ្នា​ជួយ​ពន្លត់ មាន​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​បាន ព្រោះ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ​។

គិត​មក​ដល់​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​នៅឡើយ គ្រាន់តែ​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ក្នុងផ្ទះត្រូវ​ភ្លើង​​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ព្រោះ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ជាប់រវល់​បំរើ​ការងារ​នៅ​ឯ​មណ្ឌល​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ