ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប បាន​កំពុងធ្វើការ​ពិភាក្សា​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច ។ ការ​ធ្វើ​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ​ក្នុង​បន្ត​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប បាន​កំពុងធ្វើការ​ពិភាក្សា​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច ។

ការ​ធ្វើ​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ​ក្នុង​បន្ត​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ សម័យប្រជុំ​រដ្ឋសភា​នេះ​គេ​មិនឃើញ​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ពិជ័យ​សេនា ទៀ បាញ់ នោះ​ទេ ។

លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​បាន​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៣​ដង​មក​ហើយ ។ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នេះ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​សមាជិក​រដ្ឋសភា​ចំនួន​៨៧​រូប ហើយ​ការ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ។

បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នីតិរដ្ឋ​ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ ។ លោក​បន្ត​ថា សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច ហាម ឃាត់​ការ​ធ្វើ សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម ឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេច ក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ធ្នូ បាន​បញ្ជាក់​ថា សេចក្តី​ស្នើ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នេះ​មិន​ធ្វើ​សម្រាប់​គណបក្ស នយោបាយ ឬ​ក្រុម​ណាមួយ​ទេ​ពោល គឺ​មិន​សម្រាប់​ក្រុមប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​របស់ តុលាការ​កំពូល​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ