ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូល​លួច​កាបូប​លុយ​អ្នកលក់​បាយ​ក្នុង​សាលា អស់​ជាង​១​លាន​រៀល

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ចោរ​ចូល​បន្លំ​លួច​កាបូប​លុយ​អ្នកលក់​បាយ​អស់​ជាង​១​លាន​រៀល និង​ទូរ​សព្ទ័​ដៃ មួយ​គ្រឿង អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នេះ​ជា​លើក​ទី​បី​ហើយ នៅ​ចុងឆ្នាំ​២០១៨​នេះ មាន​ចោរឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។…

ខេត្តស្វាយរៀង ៖ មាន​ចោរ​ចូល​បន្លំ​លួច​កាបូប​លុយ​អ្នកលក់​បាយ​អស់​ជាង​១​លាន​រៀល និង​ទូរ​សព្ទ័​ដៃ មួយ​គ្រឿង អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នេះ​ជា​លើក​ទី​បី​ហើយ នៅ​ចុងឆ្នាំ​២០១៨​នេះ មាន​ចោរឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បើ​តាម​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ដោយ​ជន​រង​គ្រោះ​ស្រែក​ចោរ​ៗ​ហើយ​រត់​ត្រហេបត្រហប​ដេញ​តាម​ចោរ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ពាក់​អាវធំ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ចូល​មក​រក​ទិញ​បាយ​ហើយ​ឆ្លៀតឱកាស​ខណៈ​ជន​រង​គ្រោះ​យក​បាយ​ទៅ​ឲ្យ​ភ្ញៀវ​នៅ​តុ​ផ្សេង ក៏​ឆ្លៀតឱកាស​ចូល​ទៅ​បន្លំ លូក​យក​កាបូប​លុយ ជន​រង​គ្រោះ​ដែល​ដាក់​ក្នុង​ទូល​ក់បាយ​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

រីឯ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ូ សុវណ្ណ​រី (​ហៅ​អា​ញ៉​ក់​) ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​អ្នកលក់​បាយ ជាប់​របង​សាលា​បឋម​សិក្សា ព្រះ​សីហ​នុ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ចំពោះ​សម្ភារ​ដែល​បាត់បង់​រួម​មាន​លុយ​ជាង​១​លាន​រៀល ខ្សែ​ក​១​ខ្សែ និង​ទូរស័ព្ទ មួយ​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​។

មុន​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ ខណៈ​ពាក់​មួយ​ឃ្លុប ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មក​ឈប់ ហើយ​បាន​កុម្ម​ង់​បាយ​សាច់​ជ្រូក​មួយ​ប្រអប់ និង​ដាក់​កាហ្វេ​ទឹកដោះគោ​មិនតែប៉ុណ្ណោះ ក៏​ប្រើ​ល្បិច​ឲ្យ​ឪពុក​ម្ដាយ​របស់​គាត់​យក​ទឹក​សុទ្ធ​ឲ្យ​ហើយ​សុំ​តែ​ទឹកកក​ម្ដង​ហើយ​ម្ដងទៀត​ខណៈ​ឃើញ​សភាពការណ៍​ល្អ ក៏​ដើរទៅ​ទូ​ដាក់​លុយ​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​បន្លំ​លូក​យក​កាបូប​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្តង​ទើប​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ក៏​ប៉ុន្តែ​ម្នាក់​ៗ​បាន​ត្រឹមតែ​ឈរ​មើល​ចោរ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ