ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិតខាង​ទ្រាំ​លែង​បាន ថត​របួស​ក្មេង​នេះ​បង្ហោះ​ហ្វេ​ស​បុក​…​ទើប​ធ្លាយ​រឿង​ដ៏​ឃោរឃៅ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែលវាយ​ធ្វើបាប​កូនប្រុស​តូច​របស់​ខ្លួន​រហូត​មានរបួស ព្រោះតែ​ដើរ​សុំទាន​មិន​បាន​លុយ បាន​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ប្រើ​ហិង្សា​និង​ធ្វើ​ទារុណកម្ម រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែលវាយ​ធ្វើបាប​កូនប្រុស​តូច​របស់​ខ្លួន​រហូត​មានរបួស ព្រោះតែ​ដើរ​សុំទាន​មិន​បាន​លុយ បាន​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ប្រើ​ហិង្សា​និង​ធ្វើ​ទារុណកម្ម រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ឃើញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្សាយ​ពី​ក្មេង​ប្រុស​ម្នាក់​មាន​របួស​ឈ្មោះ ធី នុ​ល ហៅ​ប៉ូ​យ អាយុ​៤​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​ការ​វាយ​ធ្វើបាប កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ ។

លុះ​ពេលសាកសួរ​ត្រូវ​បាន​ប្រាប់​ថា របួស​នេះ​បណ្តាលមក​ពី​ឪពុក​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​​ នៅ​ពេល​ទៅ​ដើរ​សុំទាន​មិន​បាន​លុយ ។ ក្រៅពី​វាយ​ធ្វើបាប ថែម​ទាំង​បង្អត់បាយ​ក៏​មាន​ដែរ ទើប​អ្នក​ជិតខាង​ឃើញ​សភាព​របួស ​ក៏​ថត​បង្ហោះ​រូបភាព​របួស ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ឪពុក​ ដែល​វាយ​ធ្វើបាប​កូន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថ្លែង​ថា បុរស​ជាឪពុក​ឈ្មោះ ហ៊ុ រ៉ា អាយុ​៣៦​ឆ្នាំ ក្រោយ​ពេលនាំ​យក​មក​សាកសួរ​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​វាយ​បាប​កូន​របស់​ខ្លួន ដោយ​បង្ខំ​ឱ្យទៅ​ដើរ​សុំទាន​មិន​បាន​លុយ​ឱ្យ​ខ្លួន​ទិញ​ស្រា​ផឹក​និង​ជក់​គ្រឿងញៀន ។ លោក​ថ្លែង​ទៀត​ថា បុរស​ជា​ឪពុក​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ចំណែក​ក្មេង​ប្រុស​រង​គ្រោះ យក​ទៅ​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​បង្កើត​ឈ្មោះ សោម សា​រ៉េ​ត អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជាមួយ​នេះ លោក​បាន​ណែនាំ​ឱ្យ​នាំ​យក​អំណោយ
​ទៅ​ផ្តល់​ជូន​មាន អង្ករ​៥០​គីឡូ​ក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ី​អុ​ី​វ​១​យួរ ត្រីខ​១០​កំប៉ុង អំបិល​អុ​ី​យ៉ូ​ត​១​គីឡូក្រាម ស្ករស​១​គីឡូក្រាម និង​ប្រាក់​១​សែន​រៀល ៕

អត្ថបទសរសេរ ដោយ