ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ​២​ ដាក់​គ្រឿងចក្រ​៤​គ្រឿង​ឈូសយក​​ដី​ព្រៃ​រដ្ឋ​…

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដី​ព្រៃ​រាប់រយ​ហិ​កតា ត្រូវបាន​លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី ដាក់​គ្រឿង ចក្រ​៤គ្រឿង​ធ្វើការ​ឈួ​ស​ឆាយ​ចាប់តាំងពី​ចុងខែ​វិច្ឆិកា​រហូត​មក​ទល់​នឹង​ដើមខែ​ធ្នូ​នេះ ស្ថិត​នៅ​ក្នុងភូមិសាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្តឧត្តរមានជ័យ ៖ ដី​ព្រៃ​រាប់រយ​ហិ​កតា ត្រូវបាន​លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី ដាក់​គ្រឿង ចក្រ​៤គ្រឿង​ធ្វើការ​ឈួ​ស​ឆាយ​ចាប់តាំងពី​ចុងខែ​វិច្ឆិកា​រហូត​មក​ទល់​នឹង​ដើមខែ​ធ្នូ​នេះ ស្ថិត​នៅ​ក្នុងភូមិសាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ។ តាម​ក្រុមមន្ត្រី​ថា ដី​ដែល​ឈូស​ឆាយ​នោះ​ជា​ដី​របស់​រដ្ឋ ។

ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​នេះ​នរណា​ក៏​ល្បី​ថា លោក​ផ្កាយ​២​រូប​នេះ​មាន​ដី​ច្រើន​កន្លែង​ដែរ សូ​ម្បី​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃ​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​ក្នុងភូមិ​ថ្គាម​រមាស ក៏​លោក​ផ្កាយ​២​បាន​ប្តឹង​ចោទប្រកាន់​ពួក​គាត់​ថា​រស់នៅ​លើ​ដី​របស់​លោក​ដែរ ។ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ លោក​ផ្កាយ​២​អ៊ុ​ក គឹ​ម​លី បាន​យក​គ្រឿងចក្រ​៤​គ្រឿង​ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ ។

ចំពោះ​ការ​ចោទប្រកាន់​នេះ លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី នាយ​រង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម​-​ឡាវ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​ដែល​ធ្វើកា​ឈួ​ស​ឆាយ​នេះ​មាន​ជាង២០០​ហិ​កតា ជា​ដី​ដែល​លោក​ប្រមូល​ទិញ​ហើយបាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស​ដី​នេះ​ដោយ​ស្របច្បាប់​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មិនមែន​ជា​ដី​គម្រប​ព្រៃ​រដ្ឋ​ទេ ។ លោក​អះអាង​ថា ការ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយដី​នេះ​ឲ្យបាន​រាបស្មើ គឺ​ដើម្បី​ងាយស្រួល​ដាំ​ដំណាំ​ផ្សេង​ៗ ។

លោក ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍ នា​ព្រឹក​ថ្ងៃ​ទី១១ ខែធ្នូ ខណៈ​អ្នក​យក​ព័ត៌មាន​ទូរស័ព្ទ​សុំ​ឲ្យជួយ​បំភ្លឺ​ពី​រឿង​ដីធ្លី​របស់​លោក​ផ្កាយ​២​រូប​នេះ គឺលោក​បាន​អះអាង​ថា ដី​នោះ​ជា​របស់​លោក អ៊ុ​ក គឹ​ម​លី មែន​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ តែ​លោក​បន្ថែម​ថា ក្នុង​ការ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ គួរតែ​ធ្វើ​សំណើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​រួម​ទាំង​អាជ្ញាធរ​បានដឹង​ឮ​ផង ៕ ​

អត្ថបទសរសេរ ដោយ