ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ២០១៨​នេះ លោក​វរៈសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ២០១៨​នេះ លោក​វរៈសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ កំលាំង​ប៉ុ​ស្តិ៍រដ្ឋបាល​បាន​ចុះ​ទៅ​វត្ត​ស្មាច់​ដែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ស្តី​ពី (​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​..) ដល់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ស្មាច់​ដែង ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ចំនួន​២​ឃុំ គឺ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង សរុប​ចំនួន​១៣២​នាក់ ក្នុង​នោះ​មាន​ស្រី ៦១​នាក់ ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្នុង​នោះ​ដែរ​លោក បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ដល់​ប្រជា​ការពារ​ចំនួន​២១​នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិការ​៤​ម៉ឺន​រៀល និង​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​២​ម៉ឺន​រៀល ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ