ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រមូល​សំរាម បង្កវិបត្តិបំពុលបរិស្ថាន​កណ្តាល​ក្រុង​បាន​លុង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គំនរ​សំរាម​ដែល​ក្រុមហ៊ុន គឹ​មជ្រា របស់​លោក ជា គួ​ង យក​ទៅ​ចាក់ចោល​ពាស វាល​ពាស​កាល​ក្បែរ​សត្តឃាតដ្ឋាន បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​…

ខេត្តរតនគិរី ៖ គំនរ​សំរាម​ដែល​ក្រុមហ៊ុន គឹ​មជ្រា របស់​លោក ជា គួ​ង យក​ទៅ​ចាក់ចោល​ពាស វាល​ពាស​កាល​ក្បែរ​សត្តឃាតដ្ឋាន បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​ ត្រូវបាន​លោក ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​បាន​ចុ​ុះ​ទៅ​ពិនិត្យ​ផ្ទាល់​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ។ ការ​​ចុះ​ទៅ​នោះ​លោក​តំណាងរាស្ត្រ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ជាក់ស្ដែង​ដល់​គំនរ​​សំរាម ស្ថិត​ក្នុងភូមិ​៣ និង​ភូមិ​តា​ផ្លើ​ន​ក្នុង​សង្កាត់​កាចា​ញ ហើយ​បន្ត​ទៅ​ទី​សត្តឃាត​នៅ​ភូមិ​ជ្រី សង្កាត់
​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ផង​ដែរ ។

លោក ប៊ូ ឡាំ ប្រតិកម្ម​ថា លោក​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក​វេទនា ទ្រាំរស់​ក្នុង​បរិ​យាកាស​ក្លិនស្អុយ​អសោចិ៍​ពី​គំនរ​សំរាម ​និង​ក្លិនស្អុយ​អសោចិ៍​ពី​សត្តឃាតដ្ឋាន​ ដែល​គ្មាន​អនាម័យ​បែប​នេះ​ទៀត​ឡើយ ។ លោក​បន្ត​ថា ប្រាក់ខែ​តំណាងរាស្ត្រ​គឺ​បាន​មក​ពី​រាស្ត្រ ដូចនេះ​លោក​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ។

ក្នុង​នាម​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ជា​ពិសេស​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​៣​ភូមិ​ខាងលើ លោក​បាន​អំពាវ​នាវ​ដល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន សូម​សម្តេច​មេ​តា្ត​ចាត់វិធានការ​ចំពោះ​បុគ្គលជា គួ​ង ឲ្យ​ប្រមូល​សំរាម​ចេញ​ឲ្យ​អស់ពី​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេ​ាះ​ផង បើ​ទោះបីជា បុគ្គល ជា គួ​ង អស់សិទ្ធិ​ក្នុង​ការ​ប្រមូល​សំរាម​ក៏​ដោយ ក៏​មិន​ឲ្យ​បុ​គ្ក​ល​នេះ​រួចខ្លួន​ពី​ការ​ទទួលខុសត្រូវ​ដែរ​ចំពោះ​ការ​បំពុល​បរិស្ថាន​នេះ ។

លោក ប៊ូ ឡាំ បន្ត​ថា ង​សូម​ឱ្យ​បុគ្គល​ជា គួ​ង អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​បរិស្ថាន ពី​ព្រោះ​​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់បុគ្គល ជា គួ​ង ដោយសារ​បុគ្គល​រូប​នេះ​អាងខ្នង​អ្នកធំ​ម្នាក់​នៅ​ឯ​ភ្នំពេញ​ចាំ​ការពារ​ជា​រៀង​រហូត​មក​។ ដូច្នេះ មាន​តែ​សម្ដេច​តេ​ជោ​ទេ ដែល​អាច​ចាត់វិធានការ​ចំពោះ​លោក ជា គួ​ង នេះ​បាន ។

មានការ​កត់​សម្គាល់ថា អតីត​ក្រុមហ៊ុន​ប្រមូលសំរាម គឹ​ម ជ្រា របស់​លោក ជា គួ​ង បាន​បង្ក​ការ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងក្រុង​បាន​លុង ដោយ​ធ្វើការ​ប្រមូល​សំរាម​មិន​ទៀងទាត់ ចង់​ប្រមូល​ក៏​ប្រមូល មិន​ចង់​ប្រមូល​ទុក​ឲ្យ​សំរាម​គរ​ដូច​ភ្នំ​នៅ​ផ្សារ​ក្រុង​បាន​លុង និង​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ជា​ពិសេស បាន​យក​សំរាម​ទៅ​ចាក់ចោល​ពាស​វាល​ពាស​កាល​នៅ​តាម​ដីចម្ការ​របស់​ប្រជាពលរដ្ឋ និង​បាន​លួចបន្លំ​កែ​តម្លៃ​សៀវភៅ​បន្ទុក​ថែម​ទៀត​ផង រហូតអាជ្ញាធរ​ខេត្ត​សម្រេចចិត្ត​បញ្ឈប់​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ កន្លង​ទៅ ។

ដោយឡែក ទី​សត្តឃាត​របស់​លោក ជា គួ​ង នេះ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់​ធ្ងរ​​ដែរ និង​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​បរិស្ថាន បណ្ដែតបណ្ដោយ​ឲ្យ​ទឹក​ស្អុយ​ហៀរហូរ​ចូល​ដី​និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ ទោះបីជា​អាជ្ញាធរ​ខេត្ត​ហៅ​មក​ធ្វើការ​អប់រំ​ណែនាំ​ចំនួន​៧​លើក​រួច​មក​ហើយ​ក្តី ក៏​លោក ជា គួ​ង មិន​ឈឺក្បាល​វិលមុខ​ដែរ ៕

អត្ថបទសរសេរ ដោយ