ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារសម្តេច​តេ​ជោ ៖ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មិន​សំដៅ​បក្ស​ណាមួយ​ឬ​ក្រុម​ណា​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ដោយ​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​មិន​សំដៅលើ​គណបក្ស​នយោបាយ​ណាមួយ ឬ​ក្រុម​នយោបាយ​ណាមួយ​ឡើយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ដោយ​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​មិន​សំដៅលើ​គណបក្ស​នយោបាយ​ណាមួយ ឬ​ក្រុម​នយោបាយ​ណាមួយ​ឡើយ ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៣ ធ្នូ​បើ​សម័យប្រជុំ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​។ ថ្លែង​ក្នុង​ពិធី​សំណេះ សំណាល​ជាមួយ​កម្ពុជា​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ សម្តេច​តេ​ជោ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ និង​បណ្តា​បក្សនយោបាយ ហេតុ​អ្វី​បានជា​ត្រូវធ្វើ «​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​» មិនមែន​សំដៅ ទៅ​លើក​បក្សនយោបាយ​ណាមួយ ឬ​ក្រុម​ណាមួយ​នោះ​ទេ ។ ក៏​ប៉ុន្តែ​ធ្វើ​នេះ គឺ​សំដៅ​ទៅ​គណ បក្សនយោបាយ​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រោះថា នៅ​ក្នុង​ច្បាប់​ស្តី​ពី​ព ន្ធ​នាគារ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​អាច​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏​បាន​» ។

សម្តេច​បន្ត​ថា ទាក់ទង​នឹង​អ្នក​ជាប់​ពន្ធនាគារ ឬ​គុក គឺ​ច្បាប់​បាន​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស​នៅ​ពេល​ណា​ក៏​បាន​។ ប៉ុន្តែ​ច្បាប់​ស្តី​ពី គណបក្ស​នយោបាយ​ដែល​បក្សនយោបាយ​នោះ​ត្រូវ​រំលាយ ហើយ​មេ​របស់​គេ​ត្រូវ​បាន​ហាម ឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ​មិន​មាន​ច្រក​ណាមួយ​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​សុំ​លើក លែង​ទោស​ទេ ហើយ​ជា​ផ្លូវច្បាប់​សាលក្រម​តុលាការ​កំពូល​បាន​បិទផ្លូវ​តវ៉ា​ដូច្នេះ​គ្មាន​ផ្លូវ​ចេញ នោះ​ទេ ។ បើ​ចង់​ឲ្យ​តុលាការ​កាត់ក្តី​ឡើង​វិញ គឺ​ផ្ទុយ​នឹង​សាលក្រម​តុលាការ​កំពូល​បិទផ្លូវ​តវ៉ា តែ​ម្តង ។

សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា «​អី​ញ្ចឹ​ង​អត់​អាច​សើរ​រើ​រឿង​ក្តី​បាន​ទេ​! អី​ញ្ចឹ​ង​ជម្រើស​តែ​នៅ​សល់​បន្ទាប់​ពី​ការ​សិក្សា​គ្នា​រួច​មក គឺ​នៅ​មាន​ជម្រើស​ពាក់ព័ន្ធ​តែ​មួយ​នឹង​បើក​ច្រក​ឲ្យ​នាយក​មន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការ​ស្នើ​សុំ​ដក​បម្រាម​ធ្វើ​នយោបាយ​ឲ្យ​អ្នកនយោបាយ​ឡើង​វិញ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​សង្កត់ធ្ងន់​ថា​«​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា​នេះ​មិនមែន​សំដៅលើ​ក្រុម​ណាមួយ​ទេ គឺ​សំដៅលើ​ដំណើរ​ជីវិត​នយោបាយ​របស់​បក្សនយោបាយ​ទៅ​អនាគត​។ តែ​ក្នុង​នោះ​វា​អាច​ដោយ​តឹង​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​កាត់​រំលាយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ពេល​នោះ​ដែរ​» ។ សម្តេច​លើក​ឡើង​ទៀត​ថា ប្រសិនបើ​មាន​គេ​ស្នើ​សុំ​មក​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ឃើញ​ថា មិន​បាន​ប្រឆាំង​នឹង​សាលដីកា​កំពូល​នោះ​ទេ​! ។ សម្តេច «​ត្រូវ​ចាំ​អ្នក​ដែល​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​មិនមែន​ត្រឹមតែ​អត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ត្រូវ​ជាប់គុក​ថែម​ទៀត​ផង ។ ព្រោះថា កាលណា​សាលា​ដីកា​តុលាការ​កំពូល​ដូច​ជា អាច​ជាប់គុក​២​ឆ្នាំ​កន្លះ ។

អី​ញ្ចឹ​ង​ទេ​នៅ​ពេល​ច្បាប់​ចូលរួម​ធរមាន​ខ្ញុំ​ត្រៀម​ទទួលយក​សំណើរ​របស់​សា​ម៉ី​ជន​ម្នាក់​ៗ​មិនមែន​តំណាង​ឲ្យ​បក្សនយោបាយ​ណាមួយ​មក​ស្នើ​ទេ ។ គឺ​បុគ្គល​ម្នាក់ គឺ​ត្រូវ​ស្នើ​មក​នាយក​រដ្ឋមន្ត្រី ឬ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ។

ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​យល់​ដឹង​មិនមែន​ចេញ​ច្បាប់​ហើយ​រួច​ទាំងអស់​ទេ គឺ​ម្នាក់​ម្តង​ៗ ។ ម្នាក់​មាន​ព្រះរាជក្រឹត្យ​មួយ ឬ​៤ ឬ​៥​នាក់​សុំ​មក​មាន​ព្រះ​រាជ្យ​ក្រឹត្យ​មួយ​» ។ សម្តេច​បន្ថែម​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី ទី​មួយ​សូមកុំ​ភ័​ណ្ឌ​ច្រឡំ​សំដៅលើ​តួអង្គ​ណាមួយ​ជាក់លាក់ ប៉ុន្តែ​សំដៅលើ​ទិដ្ឋភាព​រួម​នៃ​បក្សនយោបាយ​ទាំងអស់ ។ ការ​បើក​ច្រក​នេះ​សម្រាប់​អនាគត​របស់​កម្ពុជា​មិនមែន​សម្រាប់​មនុស្ស​ប៉ុន្មាន​ដែល​បម្រាម​របស់​គេ​ត្រឹម​ឆ្នាំ​២០២០ ឬ​២០២៣ ទោះបី​មិន​បាន​លើកលែង​ក៏​ត្រូវ​បាន​របូត​ព្រោះ គេ​ហាម​៥​ឆ្នាំ ។ ប៉ុន្តែ​ចង់បាន​មុន​៥​ឆ្នាំ​ត្រូវធ្វើ​សំណើរ​មក​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា សម្តេច​មិន​តមាត់​ជាមួយ​អ្នក​ដែល​ចេះ​តែ​លើក​ឡើង​ចំពោះ​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នោះ​ទេ ។

សម្តេច​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​អត់​ចង់​តមាត់​ជាមួយ​អ្នក​ណា​ទាំងអស់ ព្រោះថា ក្មេងខ្ចី​ពេក​អត់​និយាយ ហើយ​ទុក​ឲ្យ​គេ​វិនិច្ឆ័យ​ដោយ​ខ្លួន​គេ​ចុះ ។ ខ្ញុំ​បាន​ធ្លាប់​បាន​និយាយ​ថា ខ្ញុំ​អត់​តបត​និយាយ​ខ្ញុំ​នៅ​ស្ងៀម ។ ប៉ុន្តែ​រឿង​អ្វី​ដែល​ទាក់ទង និង​ទិដ្ឋភាព​រួម​ខ្ញុំ​សូម​បង្ហាញ​វិសោធនកម្ម​ច្បាប់​នេះ គឺ​គណបក្ស​នយោបាយ​ណាមួយ​ត្រូវ​រំលាយ​នៅ​ពេល​ណាមួយ ហើយ​មេដឹកនាំ​របស់​គេ​ត្រូវ​ហាមឃាត់​អី​ញ្ចឹ​ង​ករណី​នេះ​នឹង​កើត​នៅ​ពេល​អនាគត​»​។ សម្តេច​ក៏​បាន​ផ្តាំ​ទៅ​អ្នកមួយ​ចំនួន​ដែល​ថា នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​ចូល​ជា​ធរមាន​ហើយ ត្រូវ​រួច​ខ្លូ​ន​យ៉ាង​ដូច្នេះ​ថា «​អូ​យើង​ជិត​ខ្លួន​ហើយ​ឲ្យ​តែ​ច្បាប់​ចេញ​! ចាំ​តាស់​នេះ​អ្នក​ស៊ី​ញ៉េ​នៅ​ទី​នេះ បើ​គ្មាន​ការ​យល់ព្រម​ពី​អ្នក​ស៊ី​ញ៉េ​នេះ​មិន​អាច​ទេ ។ ហើយ​ចេះ​និយាយ​ថា ច្បាប់​ឲ្យ​អំណាច​ទៅ​នាយក​រដ្ឋមន្ត្រី ចុះ​! បើ​មិន​ទៅ​នាយក​រដ្ឋមន្ត្រី​ឲ្យ​ទៅ​ពី​ណា ? ឲ្យ​ទៅ​ចោរ ឬអី ? នាយក​រដ្ឋមន្ត្រី​អ្នក​កាន់​អំណាច​ប្រទេស​របប​សភា​គី​អី​ញ្ចឹ​ង ! លំដាប់​ពិធីការ គឺ​រឿង​មួយ​តែ​អំណាច​ក្នុង​វិស័យ​នី​តី​ប្រតិបត្តិ គឺ​វា​ធំ​ជាងគេ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ