ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង​អភិបាលស្រុក​កោះអណ្ដែត​ថ្មី

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​គណៈ​ធិ​បតី​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ…

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​គណៈ​ធិ​បតី​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ លោក គិ​ន ភក្ដី ពី​អភិបាលរង​ក្រុង​ដូន​កែវ​ទៅ ជា​អភិបាលស្រុក​កោះអណ្ដែត​ថ្មី ជំនួស​លោក មាស អ៊ុយ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ ដែល​ពិធី​ប្រកាស​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាស្រុក​កោះអណ្ដែត​។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ផ្ដាំផ្ញើ​ដល់​លោក គិ​ន ភក្ដី និង​អាជ្ញាធរ​ស្រុក​កោះអណ្ដែត​ទាំងអស់ ត្រូវ​រួម​គ្នា​សហការ​ល្អ សាមគ្គីភាព​ផ្ទៃ​ក្ន​ង​ឲ្យ​បាន​ល្អ ក្នុង​ការ​បំពេញភារកិច្ច​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ចេះ​ជួយ​យកចិត្តទុកដាក់​ទុក្ខ​ធុរៈ​បស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ពេល​ជួប​ការ​លំបាក​។

ជា​ពិសេស​ចូលរួម​ទប់ស្កាត់ និង​បង្ការ​បង្ក្រាប​រាល់​បទល្មើស​ផ្សេង​ៗ ទាំង​ជាប់​ព្រំដែន និង​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​ដ្ឋា​ភិ​បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ