ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់បៀវត្សរ៍​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​ក្រុមហ៊ុន Willis Towers Watson ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហានិភ័យ និង​ប្រឹក្សា​យោបល់​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កំណើន​ប្រាក់បៀវត្សរ៍​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក…

ទីក្រុង​បាងកក ៖ យោង​តាម​ក្រុមហ៊ុន Willis Towers Watson ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហានិភ័យ និង​ប្រឹក្សា​យោបល់​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កំណើន​ប្រាក់បៀវត្សរ៍​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​លូតលាស់​បន្តិចបន្តួច​នៅ​ឆ្នាំ​នេះ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​២០១៤ មក ។

ប្រាក់បៀវត្សរ៍​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​៥,៧% ក្នុង​ប្រទេស​ចំនួន​១៧ ខណៈ​ដែល​ប្រាក់បៀវត្សរ៍​ក្នុង​ប្រទេស​ថៃ​កើនឡើង​បាន​៥,២%​។

កំណើន​បន្តិច​នេះ​ត្រូវ​បាន​គិត​ថា នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ឆ្នាំ​២០១៩ ព្រោះតែ​ទស្សនវិស័យ​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​ក្នុងឆ្នាំនេះ​។ ប្រមាណ​៦០%​នៃ​ក្រុមហ៊ុន​ដែល​ចូលរួម​ការ​ស្ទង់​មតិ​គិត​ថា ដំណើរការ​ក្រុមហ៊ុន​របស់​ពួក​គេ​នៅ​ឆ្នាំ ២០១៨ ស្រប​ទៅ​នឹង​លទ្ធផល​កាលពី​ឆ្នាំមុន ។

ជា​មធ្យម​១៦,៨%​នៃ​កំណើន​ប្រាក់ បៀវត្សរ៍​គឺ​សម្រាប់​អ្នក​ដែល​ធ្វើការ​បាន​ល្អ​ជាងគេ ដែល​ស្មើនឹង​១២,៨%​នៃ​បុគ្គលិក​ទាំងអស់​ក្នុង​តំបន់​។ វា​មាន​ន័យ​ថា ជា​មធ្យម បុគ្គលិក​ដែល​ធ្វើការ​បាន​ក្រោម​មធ្យម​មាន​កំណើន​ប្រាក់បៀវត្សរ៍​តែ ១​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​១,៤៤​ដុល្លារ​គឺ​សម្រាប់​អ្នកធ្វើការ​បាន​ល្អ ។
ប្រាក់បៀវត្សរ៍​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​គិត​ថា​នឹង​កើនឡើង​ប្រមាណ​៥,៣% ក្នុង​ឆ្នាំ​២០១៩ ខណៈ​ដែល​ប្រាក់បៀវត្សរ៍​ក្នុង​តំបន់​កើន​ឡើងជា​មធ្យម ៥,៩%​។

យោង​តាម Willis Towers Watson បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លូតលាស់​ក្នុង​វិស័យ​ទំនិញប្រើប្រាស់​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ជួយ​ជំរុញ​ដល់​កំណើន​ប្រាក់បៀវត្សរ៍​ក្នុង​វិស័យ​នេះ​ឲ្យ​នាំមុខ​វិស័យ​ដទៃ​ទៀត ។ ជា​មធ្យម សហគ្រាស​ក្នុង​វិស័យ​នេះ​បង្កើន​ប្រាក់បៀវត្សរ៍​ឲ្យ​បុគ្គលិក​ច្រើន​ជាង​ក្រុមហ៊ុន​ក្នុង​វិស័យ​ដទៃ​ប្រមាណ០,៣% ។

ផ្ទុយ​មក​វិញ កំណើន​ប្រាក់បៀវត្សរ៍​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​តែ​អន់​ថយ​ក្នុង​ប្រទេស​ថៃ ដែល​ទាប​ជាង​វិស័យ​ដទៃ​ប្រមាណ ០,៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ