ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ខ្ទេច​គ្មាន​សល់​…​រូបសំណាក​ដំរី​.​ស​ក្នុង​ក្រុង​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ា​កវី​ហ្គោ​មួយ​គ្រឿង​ បាន​បើក​បុក​រូបសំណាក​ដំរី​សទាំង​កំរោល បណ្ដាល​ឱ្យ​រលំ​ផ្ងារ​ជើង​បាក់បែក​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១២ ​ធ្នូ នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​វត្ត​ដំរី​ស ​ក្នុងភូមិ​កម្មករ…

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ា​កវី​ហ្គោ​មួយ​គ្រឿង​ បាន​បើក​បុក​រូបសំណាក​ដំរី​សទាំង​កំរោល បណ្ដាល​ឱ្យ​រលំ​ផ្ងារ​ជើង​បាក់បែក​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១២ ​ធ្នូ នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​វត្ត​ដំរី​ស ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង តែ​គេ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ឡើយ​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ា​កវី​ហ្គោ ​(VIGO) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5855 បើកបរ​ដោយ​ឈ្មោះ​ជា អរ ភេទ​ប្រុស អាយុ​៣៧ឆ្នាំ មុខ​របរ​លក់ដូរ រស់នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ​។ ម្ចាស់​បាន​រថយន្ត​នេះ​រង​របួសស្រាល ហើយ​បាន​និយាយ​ថា ខ្លួន​បាន​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​ ដែល​ធ្វើ​ដំណើ​ផ្ទុយ​គ្នា​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រូបសំណាក​ដំរី​ស នៅ​ខាង​មុខ​វត្ត​ដំរី​ស ​បណ្ដាល​ឲ្យ​ខូចខាត​បែប​នេះ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​នេះ​ បាន​បុក​កំទេច​រូបសំណាក់​វត្ត​ដំរី​ស ​បណ្ដាល​ឲ្យ​រលំ​បាក់បែក​គ្មាន​សល់ រីឯ​រថយន្ត​ក៏​ក្រឡាប់​នៅ​ក្បែរ​រូប​ដំរី​ស​ដែរ​ ។ ជុំវិញ​ករណី​នេះ  បើទោះជា​បុរស​នោះ​អះអាង​ថា ខ្លួន​បាន​បើក​គេច​ម៉ូតូ​ទើប​ជ្រុល​ទៅ​បុក​សត្វ​ដំរី​ក្ដី តែ​មាន​ប្រភព​ខ្លះ​បាន​និយាយ​ថា អ្នកបើកបរ​រថយន្ត​បុក​រូបសំណាក​ដំរី​ស​នោះ ​ជា​ទំនង​ស្រវឹង ព្រោះ​វេលា​នោះ​ជា​ពេល​ដែល​សម​ស្រប​បំផុត​ សម្រាប់​អ្នក​ស្រវឹង​បើកបរ​។

​មន្ត្រី​ចរាចរ​ណ៍ ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ទាំង​យប់​ និង​​បាន​ស្ទូច​យក​រថយន្ត​បុក​សត្វ​ដំរី​ស​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ហើយ​ ។

អត្ថបទសរសេរ ដោយ