ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចោទ​លោក​ផ្កាយ​ពីរ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយដី​រាប់រយ​ហិ​កតា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដី​ព្រៃ​រាបរយ​ហិ​កតា​ត្រូវ​បាន​លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី ដាក់​គ្រឿងចក្រ​៤​គ្រឿង​ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ​ចាប់ពី​ចុងខែ​វិច្ឆិកា រហូត​មក​ទល់​ដើមខែ​ធ្នូ​នេះ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ដី​ព្រៃ​រាបរយ​ហិ​កតា​ត្រូវ​បាន​លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី ដាក់​គ្រឿងចក្រ​៤​គ្រឿង​ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ​ចាប់ពី​ចុងខែ​វិច្ឆិកា រហូត​មក​ទល់​ដើមខែ​ធ្នូ​នេះ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​មន​ទីលំនៅ​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​នេះ នរណា​ៗ​ក៏​បានឮ​ល្បី​ថា លោក​ផ្កាយ​២​រូប​នេះ​មាន​ដី​ជា​ច្រើន​កន្លែង សូ​ម្បី​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃ​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​នៅ​ក្នុងភូមិ​ថ្គាម​រមាស​នេះ លោក​ផ្កាយ​២ បាន​ប្តឹង​ចោទប្រកាន់​ពួក​គាត់​ថា រស់នៅ​លើ​ដី​របស់​លោក​ដែរ ។ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ​លោក​ផ្កាយ​២ អ៊ុ​ក គឹ​ម​លី បាន​យក​គ្រឿងចក្រ​៤​គ្រឿង​ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ​ចាប់ពី​ចុងខែ​វិច្ឆិកា ទល់​ខែធ្នូ ២០១៨​នេះ​។

ទាក់ទិន​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ លោក​ផ្កាយ​២​នាយ​រង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម​-​ឡាវ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​ដែល​ធ្វើការ​ឈួ​ស​ឆាយ​នេះ មាន​ជាង​២០០​ហិ​កតា គឺ​លោក​បាន​ប្រមូល​ទិញ​ពី​ម្ចាស់​ដី ហើយ​លោក​បាន​ធ្វើ​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​នេះ ដោយ​ស្របច្បាប់​ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក ហើយ​មិនមែន​ជា​ដី​គម្រប​ព្រៃ​រដ្ឋ​ទេ បន្ទាប់​មក​លោក​បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈួ​ស​ឆាយដី​ឲ្យ​បាន​ស្អាត​ដាំ​ដំណាំ​ផ្សេង​ៗ​។

លោក ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ​នេះ អ្នក​យក​ព័ត៌មាន​បាន​ទូរស័ព្ទ​ជួប​ឲ្យ​ជួយ​បំភ្លឺ​ដែល​ពាក់ព័ន្ធ​រឿងរ៉ាវ​ដីធ្លី​របស់​លោក​ផ្កាយ​២​រូប​នេះ ហើយ​លោក​បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​លោក​អ៊ុ​ក គឹ​ម​លី មែន ដែល​មាន​សិទ្ធិ​ប្រើប្រាស​ដី​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​ទេ ។ លោក​បាន​បញ្ជាក់​ថា ក្នុង​ការ​ដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ គួរតែ​ធ្វើ​សំណើ​រដាក់​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​បានដឹង​ឮ​ទទួលស្គាល់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ