ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ង្ក្រា​ប​ពួក​អាវកាក់​លឿង​តួ​ក​គី​ថា ​ពួក​ការពារ​សិទ្ធិ​មនុស្ស​បិទ​ភ្នែក

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ វិបត្តិ​ពួក​អាវកាក់​លឿង​បន្ទាប់​ពី​លោក​ដូ​ណា​ល់​ត្រាំ ឥឡូវ​ដល់​វេន​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​ម្ដង ដែល​វាយប្រហារ​លើ​បារាំង​។ ប្រ​ធានា​ធិ​ប​តីតួ​ក​គី​នា​ថ្ងៃ​ទី​១០​ធ្នូ បាន​ចោទប្រកាន់​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា បិទ​ភ្នែក​បិទ​មាត់ លើ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​។…

ប្រទេស​តួ​ក​គី ៖ វិបត្តិ​ពួក​អាវកាក់​លឿង​បន្ទាប់​ពី​លោក​ដូ​ណា​ល់​ត្រាំ ឥឡូវ​ដល់​វេន​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​ម្ដង ដែល​វាយប្រហារ​លើ​បារាំង​។

ប្រ​ធានា​ធិ​ប​តីតួ​ក​គី​នា​ថ្ងៃ​ទី​១០​ធ្នូ បាន​ចោទប្រកាន់​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា បិទ​ភ្នែក​បិទ​មាត់ លើ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​។ លោក​គូសបញ្ជាក់​ថា ពួក​គេ​ធ្វើ​គរ​ធ្វើ​ថ្លង់​ចំពោះ​អ្វី​ៗ​ដែល​កើត​មាននៅ​ក្រុងប៉ារីស ខណៈ​មុន​នេះ​ពួក​គេ​នាំ​គ្នា​រិះគន់​ខ្លាំង​បំផុត ពេល​តួ​ក​គីប​ង្រា​ប​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៃ​និទាឃ​រដូវ​២០១៣ ហៅ​GEZI​។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ប្រមុខរដ្ឋ​តួ​ក​គី​បាន​បរិហារ​ថា ពួក​អ្នក​ដែល​ធ្លាប់តែ​ការពារ​សិទ្ធិ​មនុស្ស ពេល​មាន​បាតុកម្ម​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល បាន​ក្លាយ​ទៅ​នាំ​គ្នា​បិទ​ភ្នែក​ធ្វើ​ខ្វាក់​និង​ធ្វើ​គរ​ថ្លង់ ប្រឈម​មុខ​នឹង​អ្វី​ដែល​កើត​មាននៅ​ក្រុងប៉ារីស​។

អាជ្ញាធរ​តួ​ក​គីត្រូវ​បាន​ពួក​លោក​ខាងលិច​និង​បណ្ដា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស រិះគន់​ខ្លាំង​បំផុត បន្ទាប់​ពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​បាតុកម្ម​ធំ​ៗ​ប្រឆាំង​រដ្ឋាភិបាល​នៃ​និទាឃ​រដូវ​២០១៣ ហៅ​GEZI​។ លោក​ថា​ពួក​អ្នកឯង​បាន​ប្រមូលគ្នា ពេល​មាន​ព្រឹ​​ត្តិ​ការណ៍​GEZI តើ​ហេតុ​អអ្វី​ទៅ? តើ​នោះ​មក​ពី​តួ​ក​គី​ឬ? ឥឡូវ​គួរ​ណាស់​ពួក​អ្នក​នាំ​គ្នា​ធ្វើ​ដូច​ពេល​នោះ​ដែរ​ទៅ បើ​រឿង​វា​ដូច​តែ​គ្នា​ហ្នឹង?

សរុប​មនុស្ស​១៧២៣​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​៨​ធ្នូ នា​ឱកាស​នៃ​ការ​ប្រមូលគ្នា​ធ្វើ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​។ ចំណែក​មនុស្ស​ដល់​ទៅ​១២២០​នាក់​ត្រូវ​ជាប់​ឃុំឃាំង​។

ចំណែក​រុ​ស្ស៊ី​វិញ​បាន​បដិសេធ​ការ​ចោទប្រកាន់​ថា​ប៉ុនប៉ង​បង្កើន​ចលនា​របស់​ពួក​អាវកាក់​លឿង ខណៈ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​បារាំង​បំ​ភ្លឹ​លទ្ធភាព​នៃ​ការ​ជ្រៀតជ្រែក​របស់​បរទេស ចូល​ក្នុង​សកម្មភាព​របស់​បណ្ដា​បណ្ដាញ​សង្គម​។ វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់ លើ​ការ​លូកដៃ​ចូល​ឡូ​កឡំ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​បារាំង​។

ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១០​ធ្នូ លើក​ពី​ការ​ប្រកាស​អាសន្ន​សង្គម​មួយ ព្រមទាំង​ពី​បណ្ដា​វិធានការ​ជា​ច្រើន ប្រឈម​មុខ​នឹង​ចលាចល​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ