ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកគ្នាប្រាវ…ក៏​​បាត់ជីវិត​ភ្លាម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ឧប្បត្តិ​ហេតុ​​​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​​ បាន​កើតឡើង​រវាង​ ម៉ូតូ​​និង​ម៉ូតូ​​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្ដាលឱ្យ​បុរសខ្មែរ-​អ៊ិ​ស្លា​ម​ម្នាក់​ស្លាប់​និង​យុវជន​ម្នាក់​ រង​របួសធ្ងន់ ​កើតឡើង​នៅ​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ឧប្បត្តិ​ហេតុ​​​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​​ បាន​កើតឡើង​រវាង​
ម៉ូតូ​​និង​ម៉ូតូ​​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្ដាលឱ្យ​បុរសខ្មែរ-​អ៊ិ​ស្លា​ម​ម្នាក់​ស្លាប់​និង​យុវជន​ម្នាក់​ រង​របួសធ្ងន់ ​កើតឡើង​នៅ​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ ស្ថិត​នៅ​ចំណុច​ភូមិ​ិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ​ ។

ជន​រង​គ្រោះ​ដែល​ស្លាប់ ​ឈ្មោះ​ស្លេះ សាលី​ម ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ជាជនជាតិ​ខ្មែរ-អ៊ិស្លាម រស់នៅ​ភូ​មិ
ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ។ រីឯ​យុវជន​ម្នាក់​ទៀត​ ដែល​រង​របួសធ្ងន់ ​ឈ្មោះ​ប៉ក់ ស៊ី​ណា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ឈូង​​ត្រដក់ ឃុំ​រកា ស្រុក​សង្កែ​ ។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ កើតឡើង​នោះ​ទេ​។ ប៉ុន្តែ​តាម​​ប្រភព​បឋម​​ពី​សមត្ថកិច្ច​​ថា ភាគី​ទាំង​២​បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បើ​តាម​ការ​ពិនិត្យ​លើ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ គឺ​អាច​យុវជន​ឈ្មោះ​ប៉ក់ ស៊ី​ណា ជា​អ្នក​ជិះ​ទៅ​បុក​ជន​រង​គ្រោះ​ ឈ្មោះ​ស្លេះ សាលី​ម​។

ទោះ​ជា​យ៉ាងណា​ មន្ត្រី​ចរា​ចរ​ណ៍​ បាន​នាំ​យក​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ទាំង​២​គ្រឿង ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរ​បាល​ស្រុក​​សង្កែ​ហើយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ