ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​បំផ្លាញ​ឈើ​បាន​មួយ​ដង្ហើមចង្រិត​… រត់ការ​ត្រូវ​ដោះ​លែងឱ្យ​ចូល​ព្រៃ​វិញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ដ​ធន់​ធំ​បា​កុងម៉ា​ក​រ៉េវ ចំនួន​៥​គ្រឿង​ដែល​ផ្ទុក​គ្រឿង (​មិនមែន​៤​គ្រឿង​ទេ​) ម៉ាស៊ីន​រ៉ៃ (​រណា​យន្ត​) កែ​ឆ្នៃ​សម្រាប់​អារកាត់​ច្រៀក​ឈើ​ក្នុង​ព្រៃ​ដែល​ចេញពី​ទឹកដី​ខេត្ដស្ទឹងត្រែង ឆ្លងកាត់​ចូល​មក​ទឹកដី​ខេត្ត​រតនគីរី ហើយ​ត្រូវ​កម្លាំង​អាជ្ញាធរ​ស្រុក​កូន​មុំ…

ខេត្តរតនគិរី ៖ រថយន្ដ​ធន់​ធំ​បា​កុងម៉ា​ក​រ៉េវ ចំនួន​៥​គ្រឿង​ដែល​ផ្ទុក​គ្រឿង (​មិនមែន​៤​គ្រឿង​ទេ​) ម៉ាស៊ីន​រ៉ៃ (​រណា​យន្ត​) កែ​ឆ្នៃ​សម្រាប់​អារកាត់​ច្រៀក​ឈើ​ក្នុង​ព្រៃ​ដែល​ចេញពី​ទឹកដី​ខេត្ដស្ទឹងត្រែង ឆ្លងកាត់​ចូល​មក​ទឹកដី​ខេត្ត​រតនគីរី ហើយ​ត្រូវ​កម្លាំង​អាជ្ញាធរ​ស្រុក​កូន​មុំ ស្ទាក់​ចាប់​ឃាត់​ទុក​កាលពី​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨​នោះ ។ ក្រោយមក​ស្រាប់តែ​លិចលឺ​ថា អាជ្ញាធរ​បាន​ដោះ​លែង​វិញ​ដោយ​ស្ងាត់​ៗ​អស់ហើយ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ដោយសារ​មានការ​អន្តរាគមន៍​ពី​មន្ត្រី​នគរបាល​ម្នាក់​ថ្នាក់​នាយ ការិយាល័យ​នៃ​ស្នងការដ្ឋាន​ខេត្ត​។

ប្រភព​ពី​មន្ត្រី​នគ​បាល​ស្រុក​កូន​មុំ​បា​នប​ងើ្ហ​ប​ថា រថយន្ដ​ធុន​ធំ​ប៉ា​កុង ចំនួន​៥​គ្រឿង​មាន​ដឹក​សម្ភារ​កែ​ច្នៃ​ឈើ​ដែល​សមត្ថកិច្ច​ស្រុក​កូន​មុំ​ឃាត់​ទុក​នោះ បាន​ដោះ​លែង​វិញ​ដោយ​ស្ងាត់​ៗ​អស់ហើយ បន្ទាប់​ពី​ធ្វើការ​ឃាត់​ទុក​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ​តា​អង ឃុំ​តឺ​ន ក្នុងស្រុក​កូន​មុំ បាន​មួយ​ដង្ហើមចង្រិត​ដែរ​។

ប្រភព​បន្ត​ថា រថយន្ត​ទាំង​៥​គ្រឿង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដោះ​លែង​វិញ​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់​បាន​មួយ​យប់ ដោយ​មានការ​អន្តរាគមន៍​រត់ការ​ពី​មន្ត្រី​នគរ បាល​ថ្នាក់​នាយការិយាល័យ​នៃ​ស្នងការ​ខេត្ត​ម្នាក់ ។

លោក សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់​ក្បួន​រថយន្ដ​ប៉ា​កុង​ខាងលើ​នោះ បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​នៅ​ពេល​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ​នោះ​ថា រថយន្ដ​ទាំង​៥​នោះ គឺ​លោក​ត្រូវ​តែ​រឹបអូស​យក​ទៅ​សាលាស្រុក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដរតនគិរី​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា មិនឃើញ​គេ​បញ្ជូន​រថយន្ដ​ចំនួន​៥​គ្រឿង និង​សំណុំរឿង​នោះ​មក​នៅឡើយ​ទេ​។ តែ​ក្រោយមក​មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ថា រថយន្ដ​​ចំនួន​៥​គ្រឿង​ដែល​ខាង​ស្រុក​កូន​មុំ បាន​ឃាត់​កាលពី​ថ្ងៃ​ទី​៨ ធ្នូ​នោះ គឺ​បាន​សម្របសម្រួល​ដោះ​លែង​វិញ​ហើយ ក្រោយ​ពី​ឃាត់​បាន​មួយ​យប់​។ ការ​ដោះ​លែង​នោះ​គេ​សង្ស័យ​ថា អាជ្ញាធរ​ស្រុក​អាច​ចរចា​សំរួល​​ត្រូវរ៉ូវ​ជាមួយ​ម្ចាស់​រថយន្ដ​នោះ បើ​មិន​មានការ​ដោះ​ដូរ​ផលប្រយោជន៍​ទេ មិន​ជឿ​ថា លែង​ងាយ​ស្រួល​​ដូច​បក​ចេក​បែប​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ