ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ពន្លះ​មួយ​គ្រឿង​ទល់មុខ​បុរី​មួយ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​មួយ​គ្រឿង និង​កិន​ម៉ូតូ​ផ្នែក​កង់​មុខ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​មួយ​គ្រឿង និង​កិន​ម៉ូតូ​ផ្នែក​កង់​មុខ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​សែន​មនោ​រម្យ​ដែល​ដែល​ស្ថិត​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ប្រភេទ​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B -២៥០១ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BN-៣៤៣៦ បើកបរ​ដោយ​បុរស​ម្នាក់ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម បន្ទាប់​មក​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា ស្រាប់តែ​រថយន្ត​កុងតឺន័រ​ខាងលើ​បាន​បើក​មក​កៀរ និង​កិន​កង់​ម៉ូតូ​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ ចំណែកឯ​រថយន្ត​កង​តឺ​ន័​រ​បាន​បន្ត​ល្បឿន​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​ចាប់​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​កុងតឺន័រ ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ