ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ប្រសើរ​ឡើង​វិញ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Hyundai Research Institute (HRI) បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​កំពុង​តែ​ធ្លាក់​ចុះ​ដែល​អាច​ដល់​កម្រិត​ទាប​ជាងគេ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។…

ទីក្រុង​សេ​អ៊ូ​ល ៖ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Hyundai Research Institute (HRI) បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​បច្ចុប្បន្ន​កំពុង​តែ​ធ្លាក់​ចុះ​ដែល​អាច​ដល់​កម្រិត​ទាប​ជាងគេ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

ការ​វាយតម្លៃ​បង្ហាញ​ថា បន្ទាប់​ពី​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​នៅ​ខែឧសភា​ឆ្នាំ​២០១៧​មក សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​៤​របស់​អាស៊ី​មួយ​នេះ បាន​ធ្លាក់​ចុះ​រហូត​ដល់​ត្រីមាស​ទី​៤​នា​ឆ្នាំនេះ ។ យ៉ាងនេះ​ក្ដី វិទ្យាស្ថាន​អះអាង​ថា ៖« សេដ្ឋកិច្ច​ប្រទេស​នេះ​អាច​នឹង​ឈប់​ធ្លាក់​នៅ​ឆមាស​ទី​១ ឬ​ដើម​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១៩​វិញ»​។

វិទ្យាស្ថាន​បញ្ជាក់​ថា ការ​លូតលាស់​នៃ​ការ​នាំ​ចេញ​ដ៏​រឹង​មាំ​បាន​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច បើ​ទោះជា​ការ​ចំណាយ​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​ពិតមែន​ក្តី ។ ពួក​គេ​បាន​បន្ត​ថា នៅ​ត្រីមាស​ទី​៣​នា​ឆ្នាំ​នេះ សេដ្ឋកិច្ច​លូតលាស់​បាន​០,៦% បើ​ធៀប​នឹង​ត្រីមាស​មុន ដោយ​ការ​ចំណាយ​ឯកជន​បាន​កាត់​បន្ថយ​អត្រា​លូតលាស់​ដល់​ទៅ​១,៣% ។ ពួក​គេ​និយាយ​ទៀត​ថា ការ​នាំ​ចេញចូល​រួម​ដល់​ការ​លូតលាស់​បាន​កើនឡើង​១,៩%​ផងដែរ ។

ការ​ប្រទះ​ឃើញ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ព្រោះតែ​ការ​វិនិយោគ​ដ៏​ច្រើន​លើ​រចនាសម្ព័ន្ធ​ដែល​ទាក់ទិន​នឹង​ឧបករណ៍​ចម្លង​អគ្គិសនី (Semiconductor)​បាន​ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​ឆ្នាំ​២០១៨​បែរជា​ធ្លាក់​ចុះ​វិញ ដោយ​មាន​វិស័យ​សំណង់​ចូលរួម​ទាញ​ទម្លាក់​ច្រើន​ជាងគេ ។

HRI បាន​បន្ត​ថា កំណើន​អត្រា​ការ​ប្រាក់ ទីផ្សារ​ការងារ​មិនល្អ និង​ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​ចិត្ត​របស់​អតិថិជន អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់តែ​ច្រើន​ឡើង​នា​ពេល​អនាគត ។ ទាក់ទិន​នឹង​ការ​នាំ​ចេញ​វិញ ពួក​គេ​គិត​ថា​នឹង​មាន​ឧបសគ្គ​កាន់តែ​ច្រើន​ផង​ដែរ ។

ក្នុង​អំឡុង​ពី​ខែមករា​ដល់​ខែកញ្ញា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​លូតលាស់​បាន​៤,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ប្រសិនបើ​មិន​រាប់​បញ្ចូល Semiconductor ទេ នោះ​ចំនួន​នោះ​ធ្លាក់​ចុះ ១,៧%​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ