ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​អនុម័ត​វិសោធនកម្ម​ស្តី​ពី​គណបក្ស​នយោបាយ​ថ្ងៃ​១៣​ធ្នូ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៣​ធ្នូ​នេះ ដើម្បី​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច ។ នេះ​បើ​តាម​លោក ឈាង…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៣​ធ្នូ​នេះ ដើម្បី​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច ។

នេះ​បើ​តាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈ​ក​ម្មា​ទី​៥​រដ្ឋសភា ។ លោក ឈាង វុន បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​អចិន្ត្រៃយ៍​បាន​បើក​កិច្ចប្រជុំ​កាល ពី​ថ្ងៃ​ទី​៥ ធ្នូ​នេះ ហើយ​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ គណៈ​កម្ម​ជំនាញ​រដ្ឋសភា ដើម្បី​សិក្សា​រួច​ហើយ​ដាក់​ប​ញ្ចូ​ន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

លោក​បន្ត​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏​មិន​សំដៅ​លើក​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​១១៨​នាក់​ដែល​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​នោះ​ទេ ។ ពោល គឺ​អ្នកនយោបាយ​គណបក្ស​នយោបាយ​ណា​ក៏​ដោយ​ឲ្យ​តែ​តុលាការ​កំពូល​ហាម គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា​ឲ្យ​មាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ ។ លោក​ឈាង វុន អ្នកនយោបាយ​ដែល​តុលាការ​ហាមឃាត់ ហើយ​គោរព​សាលដីការ​តុលាការ​អាច​នឹង​ត្រូវ​បាន​ស្នើ​សុំ​ផង​ដែរ ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ។ ដោយ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​)​ដែល​អគ្គ​លេខា​ធ​ការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ