ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​កំណត់​ថ្ងៃ​ដាក់​បញ្ចូល​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច​ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​សម័យ​ពេញអង្គ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច​ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​សម័យ​ពេញអង្គ​រដ្ឋសភា ។

គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ។ ការ​បើក​កិច្ចប្រជុំ​នេះ ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​អចិន្ត្រៃយ៍​បាន​បើក​កិច្ចប្រជុំ​កាល ពី​ថ្ងៃ​ទី​៥ ធ្នូ ហើយ​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ គណៈ​កម្ម​ជំនាញ​រដ្ឋសភា ដើម្បី​សិក្សា​រួច​ហើយ​ដាក់​ប​ញ្ចូ​ន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

គួរ​ឮ​កថា សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ។ ដោយ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដែល​អគ្គ​លេខា​ធ​ការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណ បក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម ឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេច ក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សេចក្តី​ស្នើ​ច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់​ៗ​គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ការ​ធ្វើ​សកម្មភាព នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នីតិរដ្ឋ​ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ