ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលប្ញកអាបាកុង…កំពុងដឹករណារយន្តចូលព្រៃ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​បង្កុង​ជា​គ្រឿងចក្រ​ សម្រាប់​ចូល​ព្រៃ​ស្ទូចឈើហុប​ធំ​ៗ​តាម​ជម្រាលភ្នំ​ ឬ​តាម​ជ្រលង​ភ្នំ​​ចំនួន​៤​គ្រឿង ដែល​ដឹក​ជញ្ជូនសម្ភារ​កែ​ច្នៃ​ឈើជា​ច្រើន​គ្រឿង​ឆ្ពោះ​ចូល​ព្រៃ ​បាន​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កូន​មុំស្ទាក់​ចាប់​ កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ​…

ខេត្តរតនគិរី ៖ រថយន្ត​បង្កុង​ជា​គ្រឿងចក្រ​ សម្រាប់​ចូល​ព្រៃ​ស្ទូចឈើហុប​ធំ​ៗ​តាម​ជម្រាលភ្នំ​ ឬ​តាម​ជ្រលង​ភ្នំ​​ចំនួន​៤​គ្រឿង ដែល​ដឹក​ជញ្ជូនសម្ភារ​កែ​ច្នៃ​ឈើជា​ច្រើន​គ្រឿង​ឆ្ពោះ​ចូល​ព្រៃ ​បាន​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កូន​មុំស្ទាក់​ចាប់​ កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ​ កន្លង​ទៅ នៅ​តាម​ផ្លូវជាតិ​លេខ​៧៨ ចំណុច​ភូមិ​តា​អងកា​តែ ឃុំ​តា​អង ស្រុក​កូន​មុំ រួច​បញ្ជូន​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ ។ ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ចាប់​ឃាត់​រថយន្ត​បង្កុង​ខាងលើ​នេះ ដឹកនាំ​ដោយលោក សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ ។

សម្ភារ​កែ​ច្នៃ​ឈើ​ទាំងនេះ​មាន​ដូច​ជា រណារយន្ត​កែ​ច្នៃ និង​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ជា​ច្រើន​គ្រឿង​សម្រាប់​លួច​កាត់​ផ្តួល​ឈើ នៅ​ក្នុង​តំបន់​ព្រៃស្រោង​ដែន​អភិរក្ស​សត្វព្រៃ ។ រថយន្ត​នេះ​បើកបរ​ចេញពី​ភូមិសាស្ត្រ​នៃខេត្តស្ទឹង​ត្រែង ឆ្លងកាត់​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ឆ្ពោះទៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​ជា​តំបន់​កំពុង​សម្បូរ​ឈើហុប​ធំ​ៗ​នៅឡើយ កំពុង​ត្រូវប៉ាន់​ឈ្មួញ​ឧកញ៉ា​មួយ​ក្រុម​នោះ ។

មុន​ពេល​ឃាត់​ចាប់ គឺ​លោក​អភិបាលស្រុកកូន​មុំ​បាន​រាយការណ៍​ទៅ​លោក​អភិបាលខេត្តហើយ​លោក​អភិ​បាលខេត្ត ក៏​បញ្ជា​ឲ្យ​លោក​អភិបាល​ស្រុក​ចាប់​ឃាត់​រថយន្ត​បង្កុង​ខាងលើ​នោះតែ​ម្តង ព្រោះ​បើ​មិន​ចាប់​ច្បាស់​​ជា​រលាយ​អស់ហើយ​ឈើ​ដែល​នៅ​សល់​តិចតួច ។ តាម​ព័ត៌មាន​ថា ក្រោយ​ពី​ចាប់​ឃាត់​រថយន្ត​បង្កុង​នេះ ភ្លាម​ៗ​នោះ​ក៏​មាន​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ម្នាក់​នៅ​ក្នុង​ខេត្ត ឲ្យ​ដោះ​លែង​វិញ​ដែរ ប៉ុន្តែ​លោក​អភិ​បាលស្រុក​មិន​ដោះ​លែង​ទេ ព្រោះ​ជា​បទបញ្ជា​ពី​លោក​អភិបាលខេត្ត ។

លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ​ថា រថយន្ត​បង្កុង​ទាំង​៤​គ្រឿង​នេះ លោក​នឹង​ប្រគល់​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ជា​អ្នកចាត់ការ​បន្ត​តាម​នីតិវិធី ។ ចាំ​មើល​ទៀត តើ​មន្ត្រី​មាន​អំណាច​មួយ​ណា​ហ៊ាន​ទៅ​អន្តរាគមន៍​ពី​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​កន្លែង​ផ្ញើ​ទុក​នេះ​ដែរ​ឬ​អត់ ? ព្រោះ
​បើ​ហ៊ាន​ដោះ​លែង​ច្បាស់​ជា​ចេញ​ទៅ​លួច​កាត់​និង​ដឹកឈើ​ក្នុង​ព្រៃ​ជាក់​ជា​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ