ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​ក្នុង​រថយន្ត​២៥​កៅអី​ភ័យ​ព្រលឹង​ចុង​សក់​យ៉ាងណា​…​ថែម​ទាំង​របួស​នារី​៣​នាក់​ទៀត !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុង​ធុន​២៥​កៅអី​ឡើង​វ៉ា​រថយន្ត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​បត់​ពីមុខ​បណ្តាល​របួសស្រាល​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។ មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុង​ធុន​២៥​កៅអី​ឡើង​វ៉ា​រថយន្ត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​បត់​ពីមុខ​បណ្តាល​របួសស្រាល​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​គឺ​មាន​រថយន្តក្រុង​ធុន​២៥​កៅអី​ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E-5622 ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ដែល​ឆ្លងស្ពាន​ទឹក​ផ្លា​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ស្រប​ទិស​គ្នា​បាន​ទៅ​បុក​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ដែល​បើកបរ​ស្របគ្នា​បាន​បត់​ទៅ​ស្តាំ​ដៃ​មុខ​រថយន្ត​បណ្តាល​ឱ្យ​រថយន្ត​បុក​របួសស្រាល​៣​នាក់​ជា​ស្ត្រី ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​នគរ​ចរា​ចរណ៍​​បាន​ទៅ​ពិនិត្យ​វាស់វែង​ឃើញ​ថា រថយន្តក្រុង​ជា​អ្នក​បង្ក​ដោយ​បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ដែល​ឡើង​វ៉ា​មិន​មើល​ឆ្វេង​ស្តាំ​ដែល​បង្ក​អោយ​បុក​អ្នក​ជិះ​ម៉ូតូ​ពីមុខ​បណ្តាល​របួសស្រាល ហើយ​អ្នក​ជិះ​ម៉ូតូ​ក៏​មាន​កំហុស​ដោយ​ជិះ​ស្របគ្នា​ហើយ​បត់​មុខ​រថយន្ត​ដោយ​មិន​បាន​មើល​ក្រោយ​ទើប​បង្ក​រថយន្ត​បុក​តែ​សំណាង​ដែល​របួសស្រាល ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​វាស់វែង​ហើយ​រថយន្ត​ដែល​បង្ក​បណ្តាល​បែក​ភ្លើងស្តុប​ខាងស្តាំ​ហើយ​អ្នក​ដែល​បើកបរ​រថយន្ត​មានឈ្មោះ តាំង ហៀ​ង​តុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ