ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ឡើង​ខ្ទាត​ចេញពី​ម៉ូតូ​កុំ​អី … មិនដឹង​ដល់​ថ្នាក់​ណា​ទេ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​២​នាក់ បើកបរ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ស្រប​ជាមួយនឹង​រថយន្ត លុះ​មិន​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ត្រង់​ចំណុច​ផ្លូវ​កោង​ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួស​ទាំង​ពីរ​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​២​នាក់ បើកបរ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ស្រប​ជាមួយនឹង​រថយន្ត លុះ​មិន​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ត្រង់​ចំណុច​ផ្លូវ​កោង​ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួស​ទាំង​ពីរ​នាក់​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខ្លោងទ្វា​វត្ត​អូរ​រអិល ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មានឈ្មោះ លី ឌី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​អាជីវករ (​គ្មាន​របួស​) រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ដ​ន ចាន់​ធី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រង​របួសស្រាល​ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (Honda Dream) C125 ឆ្នាំ​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-54 51 រង​ការ​ខូចខាត​ស្រាល និង​អ្នក​រួម​ដំណើរ​មានឈ្មោះ សុខ លី អាយុ​៥​ឆ្នាំ ត្រូវជា​កូនរង​របួសស្រាល​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយនឹង​រថយន្ត​លុះដល់​ផ្លូវ​កោង​ក៏​បើក​វ៉ា​ជែង​ជាមួយនឹង​រថយន្ត ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​កៀប​ជាប់​ម៉ូតូ​នឹង​រថយន្ត រីឯ​ម្ចាស់​ខ្ទាត​ចេញពី​ម៉ូតូ​កុំ​អី​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​វត្ថុ​តាង​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ