ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ដង ២​ដង​មិន​រាង ! អ្នក​ចាក់​សាំង ចាក់​ទាល់​ស្លា.ប់​ខ្លួន​ទៀត​នៅ​តែ​មិន​គ្រប់​ដដែល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​លើក​ទី​១​រក​ឃើញ​សាំង​១០០​លី​ត្រ​ខ្វះ​១០​លី​ត្រ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​លើក​ទី​២​ខ្វះ​៨​លី​ត្រ​មិន​រាងចាល​ចាត់ការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​កា​រ៉ា​ស​សាំង​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ ។ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​លើក​ទី​១​រក​ឃើញ​សាំង​១០០​លី​ត្រ​ខ្វះ​១០​លី​ត្រ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​លើក​ទី​២​ខ្វះ​៨​លី​ត្រ​មិន​រាងចាល​ចាត់ការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​កា​រ៉ា​ស​សាំង​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ពិនិត្យ​សាំង និង​ម៉ា​ស៊ូ​ត​អោយ​គ្រប់​ចំណុះ​ទៅ​តាម​ភាព​អនុលោម​នៃ​ច្បាប់​(​លម្អៀង​យ៉ាងច្រើន​១​លី​ត្រ​ក្នុង​១០០​លី​ត្រ​) ។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​រក​ឃើញ​កា​រ៉ា​ស​សាំង​កន្លែង​នៅ​ក្បែ​ព្រំដែន​គឺ​ម្ចាស់​កា​រ៉ា​ស​សាំង​ឈ្មោះ ឃាង សឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​លើក​ទី​១​ចំណុះ​សាំង​១០០​លី​ត្រ​ខ្វះ​ឬ​បាត់​១០​លី​ត្រ​ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ ។

លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ជា​លើក​ទី​២​បាន​ធ្វើ​រង្វាស់រង្វាល​ចំណុះ​សាំង​១០០​លី​ត្រ​ខ្វះ​ឬ​បាត់​៨​លី​ត្រ​ទើប​មន្ត្រី​ជំនាញ​ដោយ​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១​ហើយ​ដល់​លើក​ទី​២​មិន​ព្រម​កែខ្លួន​ទើប​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ធ្វើ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ឈ្មោះ ឃាង សឿ​ន (​ជា​ម្ចាស់​កា​រ៉ា​ស​សាំង​នៅ​ចំណុច​​អូរ​បី​ជាន់​) ជាប់​ជាយ​ដែន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​អំពាវនាវ​ដល់​ម្ចាស់​កា​រ៉ា​ស​សាំង​ត្រូវ​កែតម្រូវ​ទៅ​តាម​ភាព​អនុលោម​នៃ​ច្បាប់​លម្អៀង​យ៉ាងច្រើន​បំផុត​១​លី​ត្រ​ក្នុង​ចំណុះ​១០០​លី​ត្រ​បើសិនជា​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ឃើញ​កា​រ៉ា​ស​សាំង​ណាមួយ​ដែល​អ​ថិ​តិ​ជន​ចាក់​សាំង​១០០​លី​ត្រ​ខ្វះ​ឬ​បាត់​ចំណុះ​លី​ត្រ​ត្រូវ​រាយ​ការ​ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មាន​វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ