ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១៤​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១៤​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​៣​លើក​លើក​ស្លាប់​២​នាក់​, ប្រជែង​២​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​យាន​ផ្សេង​ៗ៥​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​យាន​ផ្សេង​ៗ២​លើក​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៥​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ៦​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៣​លើក​, ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៣​លើក​, ផ្លូវ​ខេត្ត​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តកំពង់ចាម​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តកំពង់ឆ្នាំង​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តកោះកុង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៦២៦៤​គ្រឿង (​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៩៧៣​គ្រឿង (៧៧%) អប់រំ​២៧៤​គ្រឿង​(​ម៉ូតូ​៦៦%) មធ្យោបាយ​ពិន័យ​៦៩៩​គ្រឿង​
(​ម៉ូតូ​៨១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤៦​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៤៣៤​គ្រឿង អប់រំ​១៨០​គ្រឿង ពិន័យ​ចំនួន​សរុប​៧៤១​គ្រឿង (​មួក​៤១៦​គ្រឿង កញ្ចក់​១២៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ