ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​ពួក​អាវកាក់​លឿង​ស្នើ​លោក​ត្រាំ​កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក​JEAN YVES LE DRIAN​ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ បាន​ស្នើ​ដល់​​ប្រធានាធិបតី​អា​មេ​រិ​ក…

ប្រទេស​បារាំង ៖ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក​JEAN YVES LE DRIAN​ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ បាន​ស្នើ​ដល់​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កុំ​លូកដៃ​កកូរ​កា​កាយ ចូល​កិច្ចការ​ផ្ទៃក្នុង​បារាំង ក្រោយ​ពី​ិ​អត្ថបទ​តាម​TWITTER ​ថ្មី​របស់​លោក​ត្រាំ ស្ដី​ពី​ចលនា​របស់​ពួក​អាវកាក់​លឿង​។

កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ​ធ្នូ​ លោក​ត្រាំ​សរសេរ​តាម​ TWITTER​ ថា កិច្ចព្រមព្រៀង​ស្ដី​ពី​បរិយាកាស​ក្រុងប៉ារីស ពុំ​ល្អ​ឡើយ​សម្រាប់​បារាំង​។ បាតុកម្ម​និង​ការ​បះបោរ​កើត​មាន​ក្នុង​ទូ​ទាំង​ប្រទេស​បារាំង​។ លោក​បន្ត​ថា ​ពួក​បាតុករ​នាំ​គ្នា​ស្រែក​ពាក្យ​ថា យើង​ត្រូវការ​ត្រាំ​!​។ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ធ្លាប់​ធ្វើ​អត្ថាធិប្បាយ​រួច​ហើយ ពី​ចលនា​តវ៉ា​របស់​ពួក​អាវកាក់​លឿង ដែល​ពី​ដំបូង​មាន​ប្រភព​ពី​ការ​បដិសេធ​មិន​អនុវត្ត​ការ​យកពន្ធ​ខាង​បរិ​ស្ថាន​លើ​ប្រេងឥន្ធនៈ​។

ចំពោះ​ពាក្យ​របស់​លោក​ត្រាំ​ដែល​ថា ខ្ញុំ​ឮ​សំឡេង​នៅ​ក្រុងប៉ារីស​ថា WE WANT TRUMP (​យើង​ត្រូវការ​លោក​ត្រាំ​) លោក​JEAN YVES​អះអាង​ថា ពួក​អាវកាក់​លឿង​ពុំ​ធ្វើ​បាតុកម្ម​និយាយ​ភាសា​អង់គ្លេស​នោះ​ទេ បើ​តាម​ខ្ញុំ​ដឹង​។ លោក​ចោទប្រកាន់​ត្រង់​ៗ​លើ​ប្រ​ធានា​ធិ​ប​តី​អា​មេ​រិ​កថា អះអាង​បែប​នោះ​ព្រោះ​ពឹង​លើ​សេចក្ដីរាយការណ៍​វី​ដេ​អូ​មួយ​។

លោក​បន្ត​ថា​បណ្ដា​រូបភាព​ដែល​គេ​ឃើញ​នៅ​សហរដ្ឋអាមេរិក ហើយ​ក្នុង​វី​ដេ​អូ​នេះ​គេ​ស្ដាប់​ឮ​ពាក្យ​ថា យើង​ត្រូវការ​ត្រាំ ជា​រូបភាព​ដែល​គេ​ថត​នៅ​ទី​ក្រុង​ឡុ​ង​ដ៏ ពេល​លោក​ត្រាំ​ទៅ​កាន់​ទី​​នោះ​។ សម្រាប់​យើង​ពុំ​ពឹង​លើ​នយោបាយ​របស់​អា​មេ​រិ​ក​ទេ ហើយ​និយាយ​ដោយ​ត្រង់ យើង​ចង់បាន​ផ្ទុយ​ពី​នេះ​។ ខ្ញុំ​និយាយ​ទៅ​កាន់​លោក​ត្រាំ​ហើយ​ប្រធានាធិបតី លោក​ EMMANUEL MACRON​ ក៏​និយាយ​ទៅ​កាន់​លោក​ត្រាំ​ដូច​គ្នា​ថា យើង​ពុំ​លូកដៃ​ចូល​ក្នុង​រឿងរ៉ាវ​ទាំងឡាយ​របស់​អា​មេ​រិ​ក ដូច្នេះ​ចូរ​ទុក​ឲ្យ​យើង​រស់នៅ​ទៅ​តាម​បែបផែន​របស់​ប្រជាជាតិ​យើង​។

សារព័ត៌មាន​រុ​ស្ស៊ី​ជា​ច្រើន​ធ្លាប់​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា លើ​បណ្ដា​ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​ក​។ កាសែត​ROSSIISKAIA GAZETA​សរសេរ​ថា ការ​ចុះ​ខ្សោយ​របស់​លោក​MACRON ​និង​ការ​សុំ​លាលែង​ជាយថាហេតុ​របស់​លោក បម្រើ​ផលប្រយោជន៍​របស់​លោក​ត្រាំ​។

តើ​ចលនា​របស់​ពួក​អាវកាក់​លឿង​ជះ​ឥទ្ធិពល​អ្វីខ្លះ លើ​សេដ្ឋកិច្ច​បារាំង? ទោះជា​បាតុកម្ម​នា​ថ្ងៃ​ទី​​៨ ​ធ្នូ ពុំ​សូវ​ពុះកញ្ជ្រោល តែ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន​ខ្ពស់ សម្រាប់​បណ្ដា​តួអង្គ​សេដ្ឋកិច្ច​និង​រដ្ឋាភិបាល ដែល​លើក​​នា​ពេល​នេះ​ពី​គ្រោះ​មហន្តរាយ​មួយ​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង លោក​BRUNO LE MAIRE​ពេល​ចុះ​ជួប​បណ្ដា​ពា​ណិ​ជ្ច​ករ​នៅ​ក្រុងប៉ារីស ក្រោយ​ថ្ងៃ​សៅរ៍​ទី​៤ ​នៃ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​ថ្លែង​ថា នោះ​ជា​គ្រោះ​មហន្តរាយ​មួយ សម្រាប់​សេដ្ឋកិច្ច​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ