ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​ច្បាំង​គ្នា​​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ បណ្ដា​ភាគី​ដែល​ច្បាំង​គ្នា​នៅ​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​៩ ​ធ្នូ​ បាន​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់ ជា​លើក​ដំបូង​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ក្រោម​ការ​ឧបត្ថម្ភ​របស់ ​អ​.​ស​.​ប ដោយ​ផ្ដោត​លើ​ការ​ប្ដូរ​ឈ្លើយសឹក​គ្នា…

ប្រទេស​យេ​ម៉ែ​ន ៖ បណ្ដា​ភាគី​ដែល​ច្បាំង​គ្នា​នៅ​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​៩ ​ធ្នូ​ បាន​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់ ជា​លើក​ដំបូង​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ក្រោម​ការ​ឧបត្ថម្ភ​របស់ ​អ​.​ស​.​ប ដោយ​ផ្ដោត​លើ​ការ​ប្ដូរ​ឈ្លើយសឹក​គ្នា ដែល​​នោះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ សំដៅ​ឲ្យ​មានការ​ជឿ​ទុកចិត្ត​គ្នា​ហើយ​អាច​ឈាន​ទៅ​រក​ដំណើរការ​នយោបាយ​មួយ​នៃ​ដំណោះស្រាយ​ជម្លោះ​។

តាំង​ពី​ចាប់ផ្ដើម​ការ​ចរចា​នេះ​ពី​ថ្ងៃ​ទី​៦ ​ធ្នូ​មក បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​អ​.​ស​.​ប បាន​រត់ការ​ចុះឡើង​ជួប​​គណៈប្រតិភូ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​។ ការ​ចរចា​គ្នា​លើក​ដំបូង​នេះ​ក្រោយ​រយៈពេល​ជាង​២​ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​គាបសង្កត់​របស់​បណ្ដា​ប្រទេស​លោក​ខាងលិច ក្នុង​នោះ​​មាន​ប្រទេស​ខ្លះ​ជា​អ្នក​ជួយ​ផ្ដល់​អាវុធ​និង​ជួយ​ស៊ើ​ប​ការណ៍​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ផង ក៏​ដូច​ជា​បណ្ដា​ប្រទេស​​នៃ​ក្រុមចម្រុះ​អា​រ៉ាប់​ប្រឆាំង​ហ៊ូ​ធី​។

គណៈប្រតិភូ​ទាំង​២​បាន​ជួប​គ្នា​ដោយ​ផ្ទាល់ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ្ន​ ក្នុង​វិមាន​មួយ​នា​ជាយក្រុង​ស្តុក​ខូ​ល ដើម្បី​លើក​ពី​បណ្ដា​លក្ខខណ្ឌ​អនុវត្ត​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ