ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា និង​បញ្ហា​អាស្រូវ​លើ​គ្រែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ពាក្យ​ដែល​តែងតែ​ឮ ត​ៗ​គ្នា​ក្នុង​ចំណោម​ទស្សនិកជន​ស្តី​ពី​តារា​ស្រី​ខ្លះ​ដោះ​ដូរ​ខ្លួនប្រាណ​ជា​ថ្នូរ​នឹង​ប្រាក់ និង​ការ​ប្តូរ​ខ្លួនប្រាណ​ដើម្បី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​ហាក់​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ទេ ។ ពាក្យ​ដែល​ថា​តារា​ស្រី​ចាប់ផ្តើម​ល្បី និង​មាន​រូប​ស្រស់​សោភា​ច្រើន​តែ​មិន​អាច​គេច​ផុត​ពី​ភ្នែក​អ្នក​សម្បូរ​ប្រាក់​នោះ មាន​មតិ​លើក​ឡើង​ថា​វា​អាច​ជា​ការណ៍​ពិត​មួយ​ផ្នែក ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​បាន​ឡើង​កាលី​ប​លឿន​លើស​កម្រៃ​ដែល​ទទួល​បាន​ពី​អាជីព ក៏​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​​នេះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ​៖​ពាក្យ​ដែល​តែងតែ​ឮ ត​ៗ​គ្នា​ក្នុង​ចំណោម​ទស្សនិកជន​ស្តី​ពី​តារា​ស្រី​ខ្លះ​ដោះ​ដូរ​ខ្លួនប្រាណ​ជា​ថ្នូរ​នឹង​ប្រាក់ និង​ការ​ប្តូរ​ខ្លួនប្រាណ​ដើម្បី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​ហាក់​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ទេ ។ ពាក្យ​ដែល​ថា​តារា​ស្រី​ចាប់ផ្តើម​ល្បី និង​មាន​រូប​ស្រស់​សោភា​ច្រើន​តែ​មិន​អាច​គេច​ផុត​ពី​ភ្នែក​អ្នក​សម្បូរ​ប្រាក់​នោះ មាន​មតិ​លើក​ឡើង​ថា​វា​អាច​ជា​ការណ៍​ពិត​មួយ​ផ្នែក ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​បាន​ឡើង​កាលី​ប​លឿន​លើស​កម្រៃ​ដែល​ទទួល​បាន​ពី​អាជីព ក៏​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​​នេះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​បច្ចុប្បន្ន​នេះ​មាន​តារា​ថ្មី​មួយ​ចំនួន ជា​ពិសេស​តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​បាន​និង​កំពុង​តែ​សម្ញែង​ដាក់​គ្នា​ពី​ភាព​ស៊ី​វិ​ល័យ​តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារ ទំនើប​ៗ និង​មាន​តម្លៃ​ថ្លៃ​កប់​ពពក ។ ការ​ដែល​ពួក​នាង​បង្ហាញ​ភាព​ហ៊ឺហា​ទាំងនោះ គឺ​ហាក់​មិន​បាន​គិត​ទៅ​ដល់​ទេ​ថា អាជីព​សិល្បៈ​របស់​ខ្លួន​ហាក់​មិន​មាន​លទ្ធភាព​ដល់​ប៉ុណ្ណឹង​ឡើយ ។ រឿង​នេះ​ហើយ​ដែល​នាំ​ឲ្យ​មហាជន​ភាគច្រើន​បាន​ចោទសួរ និង​សន្និដ្ឋាន​ស្រ​ដៀង​គ្នា​ថា តារា​ស្រី​ទាំងនោះ​ប្រាកដជា​មាន​អ្នក​ជួយ​ទំនុកបម្រុង​ពីក្រោយ ឬ​ក៏​ហ៊ាន​ប្តូរ​ខ្លួនប្រាណ​ដើម្បី​បាន​សម្ភារ​ទាំង​អស់នោះ ។

គេ​នៅ​ចាំ​បាន​ថា តារា​ថ្មី​មួយម្នាក់​ធ្លាប់​បាន​ទម្លាយ​ថា នាង​ធ្លាប់​ត្រូវ​ម៉ែ​យ៉ែ​ម​ទាក់ទង​ដើម្បី​ឲ្យ​ទៅ​បុរស​អ្នកមាន​ម្នាក់ ។ បុរស​នោះ​ចង់បាន​ខ្លួន​របស់​នាង​ជា​ថ្នូរ​នឹង​សម្ភារ​ទំនើប​តាម​ការ​ចង់បាន​របស់​នាង ប្រសិនបើ​នាង​ព្រម ។ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បាន​បដិសេធ​នូវ​ការ​ទាក់ទង​ពី​បុរស​អ្នកមាន​ស្តុក​ម្នាក់​នោះ ដោយ​គិត​ថា បុរស​រូប​នោះ​មាន ប្រពន្ធ​កូន​ហើយ ខណៈ​ពេល​ដែល​នាង​ក៏​មិន​ចង់​មាន​បញ្ហា​វែង​ឆ្ងាយ​ពី​បញ្ហា​មួយ​នេះ​ដែរ ។

ដោយឡែក​មាន​តារា​ស្រី​ម្នាក់​ទៀត​ក៏​ធ្លាប់​បាន​ទម្លាយ​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា ប្រសិនបើ​នាង​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ទៅ​បុរស​ណា​ម្នាក់​នោះ គឺ​នាង​មិន​ប្រគល់​ដោយ​អត់​ប្រយោជន៍​ឡើយ ពោល​គឺ​ត្រូវ​មាន​អ្វី​សម្រាប់​រូប​នាង​ជា​ដុំ​កំភួន​មក​វិញ​ទើប​នាង​ព្រម ។

ចំណែក​តារា​ស្រី​ម្នាក់​ទៀត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ធ្លាប់​បាន​ទម្លាយ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ទៅ​អ្នកដឹកនាំ​រឿង​មួយ​រូប​បាន​ឲ្យ​តម្លៃ​ខ្លួន​នាង​យ៉ាង​ទាប​ដើម្បី​បាន​នាង​ទៅ​គេង​មួយ​យប់ ។  ក្រៅពី​នេះ​តារា​សម្តែង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ពីរ​នាក់​បាន​ហែកហួរ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លក់ខ្លួន​នេះ​ផង​ដែរ ។

បញ្ហា​ទាំង​អស់នេះ​ហើយ​បាន​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ពី​បណ្តា​អ្នក​តាមដាន​សិល្បៈ​ថា តារា​ស្រី​មួយ​ចំនួន​ពិតជា​ដោះ​ដូរ​ខ្លួនប្រាណ​ដើម្បី​ប្រាក់ និង​កេរ្តិ៍ឈ្មោះ ។

ទោះជា​យ៉ាងណា​ក្តី​រឿងអាស្រូវ​នេះ​មិន​មាន​មូលដ្ឋាន​ណាមួយ​បង្ហាញ​ឲ្យ​ជាក់លាក់​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ។ បញ្ហា​នេះ​វា​អាច​កើត​មាន​ឡើង​តែ​ទៅ​លើ​បុគ្គល​ដែល​ជា​អ្នកសិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ​មិនជា​ទូទៅ​ឡើយ ។ ជាក់ស្តែង​តារា​ល្បីឈ្មោះ​មួយ​ចំនួន​ទទួល​ភាព​ហ៊ឺហា​ក្នុង​ជីវិត​របស់​ខ្លួន គឺ​បាន​មក​ពី​ចំណូល​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ឬ​ពី​ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធារ ។

ជា​ការ​កត់សម្គាល់​ការ​យល់​បែប​នោះ​វា​ស្របគ្នា​ចំពោះ​រឿងរ៉ាវ​បាន​កើត​មាន​កាលពី​អំឡុង​ឆ្នាំ​២០១២ ដែល​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ទៅ​លើ​ចែ​មុំ ថៅកែ​ហាង​កែស​ម្រ​ស់មីកា​ហ្សា ពី​បទ​ជួញដូរ​ផ្លូវភេទ ក្នុង​នោះ​ក៏​មាន​តារា​ពាក់ព័ន្ធ​ផង​ដែរ ។ ដោយឡែក​តារាចម្រៀង​នាង​អ៊ូ រស្មី ក៏​ជាប់​ឈ្មោះ​ជា​ម៉ែ​យ៉ែ​ម​ដែរ ដោយ​ជាប់ចោទ​នាំ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ទៅ​លក់​ព្រហ្មចារី​។

កន្លង​មក​ក៏​មាន​តារា​ស្រី ក្មេង​ៗ​ស្រស់​ស្អាត និង​កំពុង​តែ​ល្បីឈ្មោះ​មួយ​ចំនួន​រង​ព័ត៌មាន​ដ៏​អាស្រូវ​ស្តី​ពី​ការ​លក់ខ្លួន​ផង​ដែរ តែ​វា​គ្រាន់តែ​ជា​ពាក្យ​លេចលឺ​ដែល​គ្មាន​ភស្តុ​តាង​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​រឿង​នេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កាលពី​ពេល​កន្លង​មក​មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ទេ នៅ​ពេល​ដែល​មានការ​សាកសួរ ក៏​ប៉ុន្តែ​នាង​ហាក់​មិន​បាន​បដិសេធ​ចោល​ទាំងស្រុង​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញ​ជំហរ​ដោយ​ខ្លី​ថា «​នេះ​ជា​រឿង​បុគ្គល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ