ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​ធ្លាយ​រឿង​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​ទៀត​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​មហាជន ពេល​ដែល​ទីតាំង​អង្គភាព​ស្ពាន​ថ្នល់​របស់​មន្ទីរ សាធារណការ​ខេត្ត ត្រូវ​បាន​គេ​ដាក់​ស្លាក​ដី​លក់​កាលពី​ពេល​ថ្មី​ៗ​នេះ និង​បាន​ធ្វើការ​រិះគន់ ជុំវិញ​ការ​ដោះ​ដូរ​ទីតាំង​អង្គ​ភាព​​ស្ពាន​ថ្នល់ របស់​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ពី​ទីតាំង​ចាស់​នៅ​កណ្ដាល​ក្រុង​តា​ខ្មៅ…

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​មហាជន ពេល​ដែល​ទីតាំង​អង្គភាព​ស្ពាន​ថ្នល់​របស់​មន្ទីរ សាធារណការ​ខេត្ត ត្រូវ​បាន​គេ​ដាក់​ស្លាក​ដី​លក់​កាលពី​ពេល​ថ្មី​ៗ​នេះ និង​បាន​ធ្វើការ​រិះគន់ ជុំវិញ​ការ​ដោះ​ដូរ​ទីតាំង​អង្គ​ភាព​​ស្ពាន​ថ្នល់ របស់​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ពី​ទីតាំង​ចាស់​នៅ​កណ្ដាល​ក្រុង​តា​ខ្មៅ ទៅ​ជាយ​ក្រុង កាលពី​ពេល​កន្លង​ទៅ​នេះ​ដែរ​។

ទីតាំង​ចាស់​មាន​ផ្ទៃដី ប្រមាណ​១​ហិ​កតា​កន្លះ ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ ត្រូវ​បាន គេ​ដោះ​​ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​ជាយក្រុង​តា​ខ្មៅ ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង ស្រុក​ស្អាង ផ្លូវ​ចូល​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​២១ បេ ដែល​មាន​ផ្ទៃដី​មិន​លើស​ពី​ទីតាំង​ចាស់​នោះ​ទេ ជាទី​ជនបទ ដែល​បច្ចុប្បន្ន​សាងសង់ និង​ដូរ​ទីតាំង​រួចរាល់​ហើយ​នោះ ។

ការ​ដូរ​ទីតាំង​ពី​កណ្ដាល​ក្រុង​តា​ខ្មៅ​ទៅ​នៅ​ទីវាលរ​ហោង​ឋាន នៅ​ស្រុក​ស្អាង​បែប​នេះ ត្រូវ​បាន​មហាជន​រិះគន់​ថា មិន​ខុស​ពី​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​នោះ​ទេ ព្រោះ​ដី​នៅ​ទីតាំង​ចាស់​នោះ មាន​តម្លៃ​ខ្ពស់ មួយ​ម៉ែត្រការ៉េ​មិន​ក្រោម​៣០០​ដុល្លារ​ទេ ។ ចំណែក​ទីតាំង​ថ្មី​វិញ ជា​ដីស្រែ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ក្រុង​តា​ខ្មៅ ចុះ​ពី​ផ្លូវជាតិ​ទៅ​ព្រៃ​កប់ខ្មោច ។

មក​ដល់​ពេល​នេះ ទីតាំង​អង្គភាព​ស្ពាន​ថ្នល់​ចាស់ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ដាក់​ស្លាក​ដី​សំរាប់​លក់​ទៅ​ហើយ និង​ដាក់​ស្លាក​សរសេរ​អក្សរ អ្នក​គ្មាន​ភារកិច្ច​ហាម​ចូល ។

ចំណែក​បុគ្គលិក​ថ្ងូរ​ដូច​ព្រាប​ទៅ​ហើយ ដោយសារ​តែ​ធ្លាប់​នៅ​កណ្តាល​ក្រុង​តា​ខ្មៅ ពេល​នេះ​ត្រូវធ្វើ​ដំណើរ​ស្ទើរ​១០​គីឡូម៉ែត្រ​ឆ្ពោះទៅ​ទីតាំង​ថ្មី ហើយ​ឆ្ងាយ​ពី​ផ្លូវជាតិ​ទៀត និង​កំពុង​មាន​ប្រតិកម្ម ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ក្រោយ​ពេល​ទទួល​ការ​បំភ្លឺ​ពី​មេ​ៗ និង​មន្ត្រី​ក្រោម​ឱវាទ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ