ទីក្រុងហូជីមិញ ៖ នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ទីក្រុងហូជីមិញបានព្យាយាមធ្វើពាណិជ្ជកម្មលើលទ្ធផលស្រាវជ្រាវដោយតភ្ជាប់តម្រូវការ និងការផ្គត់ផ្គង់វិនិយោគ ដើម្បីនាំយកបច្ចេកវិទ្យាចូលទីផ្សារ និងជួយចុះសិទ្ធិកម្មសិទិ្ធបញ្ញាជាដើម ។
ពួកគេបានបង្កើត និងធ្វើបច្ចុប្បន្នកម្ម Techmart Online ដើម្បីជំរុញឲ្យមានការផ្ទេរបច្ចេកវិទ្យាប្រឹក្សា និងជំនួយដោយស្វែងរកដៃគូ ។ សាកលវិទ្យាល័យ, វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនដែលមានបច្ចេកវិទ្យា អាចចូលរួម បាន ហើយTechmart Online ជាអ្នកលក់ និងស្វែងរកដៃគូ ។
លោក Bui Thanh Bang ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងមជ្ឈមណ្ឌលស្ថិតិបានឲ្យដឹងថា ៖« ប្រព័ន្ធនេះអនុញ្ញាតឲ្យភាគីទាងសងខាងអាចជួបផ្ទាល់ និងពិភាក្សាពីបញ្ហាដែលជាប់ពាក់ព័ន្ធ »។
ក្រៅពីគាំទ្រដល់ការលក់ និងទិញព័ត៌មានហើយប្រព័ន្ធខាងលើក៏ផ្តល់ទីប្រឹក្សាជំនាញដើម្បីការពារសិទ្ធិរបស់ពួគេដែរ ។
លោក Bang បានឲ្យដឹងថា ៖« ពួកយើងមានអ្នកជំនាញច្រើនជាង១០០នាក់មកពីវិស័យខុសៗគ្នាដែលរួមមាន វិស័យច្បាប់ ការត្រួតពិនិត្យបច្ចេកវិទ្យា និងសិទ្ធិកម្មសិទ្ធិ »។
Techmart Online ក៏ជួយឲ្យវិនិយោគិនជួបនឹងអ្នកស្រាវជ្រាវដែរ ។ ប្រព័ន្ធនេះមានគោលដៅលក់ផលិតផលបច្ចេកវិទ្យាប្រមាណ៥ពាន់មុខនៅចុងឆ្នាំនេះថែមទៀតផង ។
ទីក្រុងហូជីមិញកំពុងតែលើកតម្កើងទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនប្រើបច្ចេកវិទ្យាថ្មី និងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ ៕
ចែករំលែកព័តមាននេះ