ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​ក្នុង​លោកសន្និវាស​នេះ​មាន​តែ​៤​គត់

5 ឆ្នាំ មុន

តាម​ធម្មតា​ពន្លឺ​ក្នុង​លោក​នេះ​មាន​៣​យ៉ាង​គឺ ពន្លឺព្រះអាទិត្យ​១ ពន្លឺ​ព្រះ​ចន្ទ​១ និង​ពន្លឺភ្លើង​១ តែបើ​រាប់​ប្រាជ្ញា​ជា​ពន្លឺ​មួយទៀត​ផង ក៏​ត្រូវជា​ពន្លឺ​ក្នុង​លោក​នេះ​មាន​៤​យ៉ាង តែ​ត្រង់​ពន្លឺ​ទី​៤​ផ្សេង​គ្នា​ដោយ​និ​ព័ន្ធ​គាថា​ដូច្នេះ ។ ពន្លឺ​ក្នុង​លោកសន្និវាស​នេះ​មាន​តែ​៤​គត់ មិន​ដែល​មាន​ដល់​៥​ឡើយ…

តាម​ធម្មតា​ពន្លឺ​ក្នុង​លោក​នេះ​មាន​៣​យ៉ាង​គឺ ពន្លឺព្រះអាទិត្យ​១ ពន្លឺ​ព្រះ​ចន្ទ​១ និង​ពន្លឺភ្លើង​១ តែបើ​រាប់​ប្រាជ្ញា​ជា​ពន្លឺ​មួយទៀត​ផង ក៏​ត្រូវជា​ពន្លឺ​ក្នុង​លោក​នេះ​មាន​៤​យ៉ាង តែ​ត្រង់​ពន្លឺ​ទី​៤​ផ្សេង​គ្នា​ដោយ​និ​ព័ន្ធ​គាថា​ដូច្នេះ ។

ពន្លឺ​ក្នុង​លោកសន្និវាស​នេះ​មាន​តែ​៤​គត់ មិន​ដែល​មាន​ដល់​៥​ឡើយ គឺ​ពន្លឺព្រះអាទិត្យ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​ថ្ងៃ ពន្លឺ​ព្រះ​ចន្ទ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​យប់ ពន្លឺភ្លើង​បំភ្លឺ​បាន​តែ​ក្នុង​ទីនោះ​ៗ​ទោះបី​យប់​ថ្ងៃ​តាម​គួរ​នឹង​ការ​បំភ្លឺ​។

ចំណែកឯ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គជា​ពន្លឺ​ប្រសើរ​បំផុត​ជាង​ពន្លឺ​ដ៏​សេស មាន​ដួងព្រះអាទិត្យ​ជាដើម ដែល​ជា​អ្នក​បំភ្លឺ​នោះ​ៗ​។ ព្រោះថា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ មាន​ប្រាជ្ញា​ចាក់​ធ្លុះ​ក្នុង​លោកធាតុ​ទាំង​មួយ​ម៉ឺន​ចក្រ​វា​ឡ បំភ្លឺ​សត្វលោក​ឱ្យ​មានមុខ​ឆ្ពោះទៅ​កាន់​សុគតិភព ។

ដូចនេះ​បណ្តា​ពន្លឺ​ទាំង​៤​នោះ បើ​នឹង​ធៀប​គ្នា​សម្រាប់​ឱ្យ​ជា​ប្រយោជន៍​ពិតប្រាកដ ដល់​សព្វ​សត្វ​ទទួល​បាន​សេចក្តីសុខ​តែ​ម្យ៉ាង​នោះ​គឺ​មាន​តែ​ពន្លឺប្រាជ្ញា​តែ​មួយ​គត់​ទើប​ជា​ប្រយោជន៍​ដ៏​ពិតប្រាកដ ។