ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង​រាស្ត្រ និង​ភ្នំ​សំរាម​…​ទ្រាំ​ហិត​លែង​បាន​ហើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គំនរ​សំរាម​ដែល​ក្រុមហ៊ុន កឹ​ម ជ្រា របស់​លោក​ជា គួ​ង ដែល​យក​ទៅ​ចាក់ចោល​ពាស​វាល​ពាស​កាល​ក្បែរ​កន្លែង​សត្វឃាត​ដ្ឋា​ន​គ្មាន​អនាម័យ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​នោះ​ត្រូវ​បាន​លោក ប៊ូ ឡាំ…

ខេត្តរតនគិរី ៖ គំនរ​សំរាម​ដែល​ក្រុមហ៊ុន កឹ​ម ជ្រា របស់​លោក​ជា គួ​ង ដែល​យក​ទៅ​ចាក់ចោល​ពាស​វាល​ពាស​កាល​ក្បែរ​កន្លែង​សត្វឃាត​ដ្ឋា​ន​គ្មាន​អនាម័យ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​នោះ​ត្រូវ​បាន​លោក ប៊ូ ឡាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​រតនគិរី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ។

អ្នកតំណាង​រាស្ត្រ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង​ប្រតិកម្ម​យ៉ាងនេះ​ខ្លាំង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ ។ ការ​ចុះ​ទៅ​នោះ​លោក និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ជាក់ស្ដែង​ដល់​កន្លែង​ដែល​លោក​ជា គួ​ង បាន​បំពុលបរិស្ថាន (​កន្លែង​គំនរ​សំរាម​) ស្ថិត​ក្នុងភូមិ​៣ និង​ភូម​តា​ផ្លើ​ន ក្នុង​សង្កាត់​កាចា​ញ ហើយ​បន្ត​ទៅ​ទី​សត្តឃាតដ្ឋាន​នៅ​ភូមិ​ជ្រី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​នោះ​ផង​ដែ ។

តំណាងរាស្ត្រ​ថា មិន​បណ្ដែតបណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​រង​ទុក្ខ​លំបាក​វេទនា​ទ្រាំ​រស់​ក្នុង​បរិយាកាស​ក្លិនស្អុយ​អា​សោច​ពី​គំនរ​សំរាម និង​ក្លិនស្អុយ​អសោច​ពី​កន្លែង​សត្វឃាត​ដ្ឋា​ន​គ្មាន​អនាម័យ​បែប​នេះ​ទៀត​នោះ​ឡើយ ។ លោក​បន្ត​ថា ប្រាក់ខែ​តំណាងរាស្ត្រ គឺ​បាន​មក​ពី​រាស្ត្រ​ដូចនេះ​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្ញុំ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ